បាត់ដំបង៖ សមត្ថកិច្ចនាំខ្លួនអ្នករត់តាក់ស៊ីម្នាក់ទៅកាន់តុលាកា ក្រោយឆបោកធានាយករថយន្តរបស់អ្នករត់តាក់ស៊ីដូចគ្នាទៅលាង ហើយប្រុងស៊ីដាច់។

លោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅបានប្រាប់ឲ្យដឹងថា ក្រោយបញ្ចប់ការកសាងសំណុំរឿងករ ណីខាងលើរួចរាល់ នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ កន្លងនេះកម្លាំងផ្នែកជំនាញបានសម្រេចបញ្ជូនជនសង្ស័យទៅអនុវត្តទោសតាមនីតិវិធីតុលាកា។

ជនសង្ស័យឈ្មោះអ៊ុក ដារ៉ា ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុ ង ប៉ៃលិន ខេត្តប៉ៃលិន។ ជនបង្កនៅថ្ងៃកើតហេតុ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ត្រង់ចំណុចផ្សារក្រោម ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក្រោយជជែកគ្នាលេងចុះឡើងៗ បានធានាយករថយន្តរបឈ្មោះ មាស រ៉ាឌី ភេទប្រុស អាយុ ៤៤ ឆ្នាំ ជាអ្នករត់តាក់ស៊ីដូចគ្នា មានទីលំនៅខេត្តបាត់ដំបង ទៅលាងឲ្យ ហើយមានឱកាសក៏គេចខ្លួនបាត់រហូត ព្រមទាំងមិនព្រមលើកទូរស័ព្ទនិយាយគ្នាថែមទៀត ។

រថយន្តដែលជនសង្ស័យបោកយកទៅបាត់នោះ ម៉ាកតូយ៉ូតា សេរីឆ្នាំ ២០០៦ ពណ៌សរ ពាក់ផ្លាកលេខ បាត់ដំបង ២C-១១៥៧។ ចំណែកឯជនសង្ស័យឈ្មោះអ៊ុក ដារ៉ា ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅក្នុងភូមិ អូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន  ខេត្តប៉ៃលិន។ ​បច្ចុប្បន្នត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាកាចាត់ការតាមផ្លូវច្បាប់​៕

អត្ថបទោះ ដំបងក្រញូង

សូមទស្សនាវីដេអូខាងក្រោម៖

Telegram-Troryorng

Share.