បុរសជនជាតិថៃម្នាក់ បានទម្លាយពីមូលហេតុដែលមានភរិយាស្រស់ស្អាតចំនួន ៨នាក់ រួមរស់ជាមួយគ្នាដោយសន្តិភាព អ្វីដែលពិសេសនោះគឺលោកជាគ្រូចាក់សាក់ដ៏ល្បីឈ្មោះមួយរូប។

ថ្វីត្បិតតែមានភរិយាដល់ទៅ ៨នាក់ពិតមែន ប៉ុន្ដែគ្រូចាក់សាក់មួយនេះអាចធ្វើឲ្យប្រពន្ធទាំងអស់រួមរស់ជាមួយគ្នា ដោយគ្មានការច្រណែនទាស់ទែងគ្នាឡើយ គឺគ្រាន់តែបង្កើតវិន័យក្នុងគ្រួសារ។ មូលហេតុដែលធ្វើឲ្យប្រពន្ធរបស់លោកព្រមទទួលស្គាល់ និង ព្រមរស់នៅជាមួយគ្នាថ្វីត្បិតតែមិនមែនជាប្រពន្ធទី១ ក៏ដោយ ព្រោះលោកមិនបានកុហកអំពីប្រវត្តិរបស់ខ្លួននោះទេ ហើយភរិយាម្នាក់ៗសុទ្ធតែស្មគ្រចិត្តរួមរស់ជាមួយលោក។ លោកបានចែកពេលវេលាឲ្យប្រពន្ធម្នាក់ៗស្មើៗគ្នា និង ស្រលាញ់ស្មើៗគ្នា និង បានដាក់វិន័យគ្រួសារមិនឲ្យច្រណែនខឹងគ្នា ឬ មានគំនិតផិតក្បត់ស្វាមីឡើយ។ ប៉ុន្ដែប្រសិនបើប្រពន្ធណាដែលចង់បែកគ្នាពីលោក ត្រូវមកប្រាប់លោកឲ្យបាន ៣ដងសិន បើការសម្រេចចិត្តនៅតែដដែលនោះលោកនឹងអនុញ្ញាតឲ្យបែកគ្នា ឲ្យមានសេរីភាពរៀងៗខ្លួន។

គ្រួសារគ្រូចាក់សាក់ដ៏ល្បីនេះត្រូវបានកម្មវិធីទូរទស្សន៍ប្រទេសថៃ ហៅមកធ្វើបទសម្ភាស៍អំពីទំនាក់ទំនងក្នុងគ្រួសារ បន្ទាប់ពីល្បីល្បាញដោយសារតែមានភរិយាច្រើន រហូតដល់គេចាត់ទុកថា ជាបុរសមហាសំណាង ដែលបុរសៗភាគច្រើនប្រាថ្នាចង់បានភរិយាច្រើនដូចលោក។

តាមបទសម្ភាស៍នេះឃើញថា ភរិយាទាំង ៨ របស់លោកពិតជារស់នៅចុះសម្រុងគ្នារាប់ឆ្នាំពិតមែន និង ស្រលាញ់បុរសជាប្ដីដូចៗគ្នាទាំងអស់។ ជាពិសេស នៅថ្ងៃអនាគតលោកគ្រូចាក់សាក់នេះ សង្ឃឹមថាលោកនឹងអាចមានប្រពន្ធឲ្យគ្រប់ 1 ឡូ តែម្ដង ៕

ប្រភព៖ Kapook

Telegram-Troryorng
Share.