កណ្តាល ៖ អគ្គិភ័យឆាបឆេះឃ្លាំងក្នុងរោងចក្រដេរកាបូបមួយកន្លែង ផ្តើមដោយជាងផ្សារដែក ធ្វេសប្រហែស ធ្លាក់កម្ទេចភ្លើង ឆេះរាល បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង ១៥នាទី ព្រឹក ថ្ងៃទី១៤ខែមករា ឆ្នាំ២០២២ស្ថិតក្នុងភូមិទួលត្នោត ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ម្ចាស់ទីតាំងរងគ្រោះ ឈ្មោះ CHEN ZHENGFEI  ជនជាតិចិន ភេទ ប្រុស អាយុ៤៩  ឆ្នាំ មុខរបរ ថៅកែរោងចក្រ  ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ឃ្លាំងខាងលើធ្វើពីដែកប្រក់ស័ង្កសីមានទំហំ ៣០ម៉ែត្រ×៦០ម៉ែត្រ  ហើយមុនពេលកើតហេតុ មានក្រុមជាងផ្សារដែក ធ្លាក់កម្ទេចភ្លើង ទើបឆេះរាលបែបនេះ ខូចខាត វត្ថុធាតុដើម  អំបោះដេរ កំណាត់ទ្រនាប់ស្បែកកាបូប  ឆ្អឹងជ័រស្នោរ អេប៉ុងស្តើងៗ សំរាប់ផលិតជាកាបូប និងសម្ភារៈមួយចំនួនទៀត សរុបជាប្រាក់អស់ប្រមាណ៣ម៉ឺនដុល្លារ ។

ពេលកើតហេតុការណ៍ខាងលើភ្លាមៗ ផ្នែករថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង បានចេញទៅ ធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.