មានគ្រោះអគ្គិភ័យមួយបានកើតឡើង បង្កឡើងដោយបុរសម្នាក់បានដុតផ្ទះបង្កជា អគ្គិភ័យ ឆាបឆេះផ្ទះបាយនិងរាលដាលដល់ផ្ទះអ្នកជិតខាងជាច្រើនខ្នងកាលពីវេលាម៉ោង  ១១និង ២០នាទីយប់  ថ្ងៃទី១៤  ខែមករា  ឆ្នាំ២០២២នេះ។

ករណីគ្រោះអគ្គិភ័យនេះបានកើតឡើងនៅចំណុចផ្ទះលេខ៧២  ភូមិ២១  ក្រុម២៥៧  សង្កាត់ស្រះចក  ខណ្ឌដូនពេញ  រាជធានីភ្នំពេញ ។

ប្រភព ព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា  មានបុរសម្នាក់ដែលគេស្គាល់ថាជាមនុស្ស ធ្លាប់បានប្រើប្រាស់គ្រឿងញៀនហើយតែរករឿងឈ្លោះប្រពន្ធរបស់ខ្លួនស្ទើររាល់ថ្ងៃ។នៅយប់ កើតហេតុនេះ បុរសរូបនេះបានវិល ត្រឡប់មកធ្វើការងារវិញដូចរាល់ដងនិងបានទាស់ពាក្យ សម្តីជាមួយប្រពន្ធ និង បង ប្រុសជាសាច់ថ្លៃរហូតដល់ថ្នាក់ឈ្លោះ ប្រកែក វាយតបគ្នាផ្អើល ដល់ ប្រជាពលរដ្ឋ នៅ ជិត ខាង នាំគ្នា ជួយ ឃាត់ ។ ភ្លាមៗ នោះ បុរស ជាជន បង្ក ក៏បាន ទាញ ម៉ូតូ មួយ គ្រឿង ជិះចេញទៅទិញសាំងយកមកចាក់ដុតផ្ទះខ្លួនឯងចោល  រួច ក៏ ជិះ ម៉ូតូ គេចចេញ ពី កន្លែង កើត ហេតុ បាត់ស្រមោលបង្កឲ្យអណ្ដាតភ្លើងឆាបឆេះរាលដាល ទៅដល់ ផ្ទះ ប្រជាពលរដ្ឋ រស់ នៅ ជិត ខាង បណ្តាលឲ្យឆាបឆេះរាលដាលរហូតអស់៤ខ្នង ជាប្រភេទផ្ទះឈើលើថ្មក្រោម ទំហំ ៤ម៉ែត្រ x ៨ម៉ែត្រនិងខូចខាតសម្ភារទាំងស្រុង។

លោកវរសេនីយ៍ឯក  ព្រហ្ម  យ៉ន  នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា  ម្ចាស់ទីតាំងមានឈ្មោះ  លៀង  ទិនធី  ភេទប្រុស អាយុ  ៣២ឆ្នាំ  មុខរបរ ជាងសំណង់។ចំពោះមូលហេតុនៃការឆាបឆេះ  បណ្តាល មកពីការ បុរសម្នាក់បានដុតផ្ទះបង្កជាអគ្គិភ័យ ។     

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់ក្រុម បង្ការពន្លត់អគ្គិភ័យ បានប្រើប្រាស់ រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន ២១គ្រឿង ប្រើប្រាស់ទឹក អស់  ២១ឡាន  ស្មើនឹង  ៨៤ម៉ែត្រគូប  និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន  OCIC ចំនួន  ៦គ្រឿង  ប្រើប្រាស់ទឹកអស់  ១ឡានស្មើនឹង  ៦ម៉ែត្រគូប ។

អគ្គិភ័យនេះត្រូវបានគ្រប់គ្រងនិងពន្លត់ទាំងស្រុងនៅម៉ោង១២និង២០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី១៥ខែមករាឆ្នាំ២០២២៕

Share.