កម្មវិធីសន្និសីទសារព័ត៌មាន ស្តីពី ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Prince Beer Pre-Season Cup 2022 និងពិធីចាប់ឆ្នោតបែងចែកគូប្រកួត នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅទីលានបាល់ទះ ពហុកីឡដ្ឋាន​ព្រីនស៍​។

លទ្ធផលនៃការចាប់ឆ្នោតបែងចែកគូមានដូចជា៖
– ពូល A: កងយោធពល​ខេមរភូមិន្ទ​, ភ្នំពេញក្រោន, គិរីវង់សុខសែនជ័យ
– ពូល B: វិសាខា, ព្រៃវែង, បឹងកេត

ចំណែកឯប្រាក់រង្វាន់មានដូចជា៖
– ជើងឯក ចំនួន៣ពាន់ដុល្លារ
– ជើងឯករង ចំនួន២ពាន់ដុល្លារ
– ម្ចាស់ស្បែកជើងមាស ៥០០ដុល្លារ
– ម្ចាស់ស្រោមដៃមាស ៥០០ដុល្លារ។

សម្រាប់ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​​ពានរង្វាន់​​​ Prince Beer Pre-Season Cup 2022 ​នឹងចាប់ផ្តើម​ពី​​​ថ្ងៃ​ទី​២១ ខែ​មករា ​រហូត​ដល់​ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២២ ខាង​មុខនេះ ដោយ​ប្រើប្រាស់​កីឡដ្ឋាន​ព្រីនស៍​ និង​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ​(ស្តាតចាស់)៕

Telegram-Troryorng
Share.