កាល​ពី​ថ្ងៃ​ទី​១៦ មករា ឆ្នាំ​២០២២ សារព័ត៌មាន​កម្សាន្ត​​ក្នុង​ប្រទេស​ថៃ​បាន​ផ្សព្វផ្សាយ​ ថា​​អតីត​តារា​សម្ដែង​ថៃ​ដ៏​ល្បី​មួយ​រូប​បាន​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ខ្លួន​ដោយ​យក​កាំភ្លើង​ខ្លី​បាញ់​ក្បាល​។

បុរស​វ័យ​៥២​ឆ្នាំ ​ដែល​ជា​អតីត​តារា​សម្ដែង​កូនកាត់​ល្បី​ឈ្មោះ​កាល​ពី​​កំឡុង​ឆ្នាំ​១៩៩០​ បាន​ស្លាប់​ក្នុង​បន្ទប់​របស់​ខ្លួន​ ដោយ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នា​វេលា​ម៉ោង១១​និង​៣០​នាទី​យប់​ថ្ងៃ​សុក្រ​​។

យោង​តាម​ការ​ប្រាប់​ពី​សមត្ថកិច្ច​នគរបាល​បាន​ឱ្យ​ដឹង​ថា​អ្នក​ស្លាប់​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​រយៈ​ពេល​ជាង​២​ឆ្នាំ​មក​ហើយ​​មិន​តែ​ប៉ុណ្ណោះ​មាន​ជំងឺ​ខ្សោយ​សាច់​ដុំ​។ តាម​របាយការណ៍​ពី​សមត្ថកិច្ច​ដដែល​​បាន​ឱ្យ​ដឹង​ថា​កាល​ពី​ម៉ោង​១១​យប់​ម្ដាយ​របស់​សព​បាន​នាំ​លោក​ចូល​គេ​ដូច​សព្វដង​ ហើយ​ពេល​ព្រឹក​បាន​ឡើង​ទៅ​តាម​លោក​ឱ្យ​ចុះ​មក​ទទួល​ទាន​បាយ​ តែ​ឃើញ​សព​សម្លាប់​ខ្លួន​ឯង​ស្លាប់​ក្នុង​បន្ទប់​។

តារា​សម្ដែង​រូប​នេះ​បាន​ឃ្លាត​ឆ្ងាយ​ពី​ការងារ​សិល្បៈ​ដោយ​បាន​រៀបការ​និង​សាង​គ្រួសារ​ មុន​នឹង​ធ្លាក់ខ្លួន​ក្លាយជា​អ្នក​ជំងឺ​បាក់ទឹក​ចិត្ត​កាល​ពី​២​ឆ្នាំ​មុន​។

គ្រួសារ​សព​មិន​មាន​ការ​សង្ស័យ​ចំពោះ​ការ​ស្លាប់​របស់​លោក​ថា​អាច​ជា​ករណី​ធ្វើ​ឃាត​នោះ​ទេ​៕

Telegram-Troryorng
Share.