ក្លិបបាល់ទាត់វិសាខា ម្ចាស់​ជើង​ឯក​ពានរង្វាន់សម្តេចតេជោ២សម័យកាល បានប្រកាសនាំចូលខ្សែប្រយុទ្ធ សាទី នាយប់ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ ក្រោយចាកចេញពីក្លិបអគ្គិសនីកម្ពុជា។

ខ្សែប្រយុទ្ធ សាទី គឺជាអតីតកីឡាករលេងបាល់តាមភូមិ ប្រកួតពានរង្វាន់វិទ្យាល័យថ្នាក់ខេត្ត បន្ទាប់មកក៏បានធ្វើតេស្តជាប់នៅសាលាបាល់ទាត់ជាតិបាទី នៅក្នុងឆ្នាំ២០១៩។

លុះដល់ឆ្នាំ២០២០ សាទី បានចូលរួមជាមួយក្លិបអគ្គិសនីកម្ពុជា​ ហើយខ្សែប្រយុទ្ធវ័យក្មេងរូបនេះធ្វើបានល្អមែនទែន រហូតអាចជាប់ជម្រើសជាតិប្រកួត​ពានរង្វាន់ AFF Suzuki Cup 2020 នៅ​សិង្ហ​បុរី ផងដែរ៕

Telegram-Troryorng

Share.