ថ្មីៗនេះ ក្រសួងអប់រំប្រកាសលទ្ធផលអ្នកជាប់បាក់ឌុបជាប់ជាង ៦០% ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ខេត្តកំពង់ស្ពឺ មានរហូតដល់ ៣៣នាក់ ។ នៅមុនការប្រលង អភិបាលខេត្តកំពង់ស្ពឺ បានសន្យាថា អ្នកជាប់និទ្ទេស A នឹងទទួលបានរង្វាន់ ម៉ូតូ Zoomer X ។ ផ្ទុយពីការសន្យា អភិបាលខេត្ត ប្ដូរពីម៉ូតូខាងលើនេះ មកជាម៉ូតូម៉ាកbeat 110 ស៊េរី ២០២២ ព្រោះតែហេតុផល ម៉ូតូ Zoomer X គេមិនបានផលិតទៀតទេ។ ក្រុមការងាររកបានខ្លះ( ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ) ដោយចំនួនមិនគ្រប់ ៣៣គ្រឿងនោះឡើយ។ 

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរនៅលើបណ្ដាញសង្គមថា ជម្រាបសួរក្មួយៗបេក្ខជនដែលទទួលបាននិទ្ទេស A របស់ខេត្តកំពង់ស្ពឺទាំងអស់ ជាទីនឹករលឹក! កាលថ្ងៃដែលក្មួយៗប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ២៧ ធ្នូ ២០២១ ពូបានប្រកាសជាឧឡារិកថា បើក្មួយណាប្រឡងបាននិទ្ទេស A ពូនឹងផ្តល់ជូននូវម៉ូតូ Zoomer X មួយគ្រឿង សម្រាប់ជាការលើកទឹកចិត្ត។ បច្ចុប្បន្ននេះ ម៉ូតូ Zoomer X គេមិនបានផលិតទៀតទេ។ ក្រុមការងាររកបានខ្លះ( ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ) ដោយចំនួនមិនគ្រប់ ៣៣គ្រឿង ដូច្នេះពូគិតថាកុំឱ្យខុសគ្នា ពូក៏សម្រេចចិត្តទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ជូនក្មួយៗវិញ សូមក្មួយៗ មេត្តាយោគយល់ និងអធ្យាស្រ័យផង ដែលមិនបានធ្វើតាមសន្យា»។ 

ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១ ត្រូវបានក្រសួងអប់រំប្រកាសលទ្ធផលជាផ្លូវការ កាលពីថ្ងៃទី១៤ មករា ២០២២ ដោយបានបង្ហាញលទ្ធផលអ្នកជាប់បាក់ឌុបសរុបចំនួន ៧ ២០១៦នាក់ ត្រូវជា ៦៥% នៃបេក្ខជនសរុប ហើយសម្រាប់ខេត្តកំពង់ស្ពឺ មានអ្នកជាប់និទ្ទេស A សរុបចំនួន ៣៣នាក់៕

Share.