​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ប្រចាំ​អាស៊ីអាគ្នេយ៍ AFF U23 Championship 2022 នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​នៅពហុកីឡដ្ឋានជាតិមរតកតេជោ និង​ពហុ​កីឡដ្ឋានព្រីសន៍ ក្នុង​រាជធានី​ភ្នំពេញ។

ខាងក្រោមនេះគឺជានិមិត្តសញ្ញាផ្លូវការ«ឡូហ្គូ»​និង«កាលវិភាគ​»នៃការប្រកួត AFF U23 Championship 2022៖

ឡូហ្គូ
កាលវិភាគ

សម្រាប់លទ្ធផលនៃការចាប់ឆ្នោតកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១៖
ពូល A៖ កម្ពុជា, ទីម័រខាងកើត, ហ្វីលីពីន, ប្រ៊ុយណេ
ពូល B៖ ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ឡាវ
ពូល C៖ ថៃ, វៀតណាម, សិង្ហបុរី។

យោងតាមកាលវិភាគខាងលើ៖
– កម្ពុជា vs ប្រ៊ុយណេ | ថ្ងៃទី ១៤ កុម្ភៈ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
– ហ្វីលីពីន vs កម្ពុជា | ថ្ងៃទី ១៧ កុម្ភៈ ២០២២​ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
– កម្ពុជា vs ទីម័រ ខាងកើត | ថ្ងៃទី ២០ កុម្ភៈ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

Telegram-Troryorng
Share.