យោងតាមការបង្ហោះលើផេកហ្វេសបុកផ្លូវការរបស់ក្លិបបាល់ទាត់ គិរីវង់សុខសែនជ័យ នាព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ បានសរសេរថា៖«គ្រូបង្វឹកថ្មីមកដល់ឆាប់ៗនេះ….!»។

លោក Manuel Retamero អាយុ ៤៨ឆ្នាំ ធ្លាប់មានបទពិសោធន៏ជាច្រើនក្នុងនាមជាគ្រូបង្គោល និងនាយកផ្នែកបច្ចេកទេស ក្នុងបណ្តាប្រទេសជាច្រើន Bahrain, the United States, India and Mongolia ជាដើម។

គាត់ក៏ធ្លាប់ជាអតីតកីឡាករអាជីពក្នុងក្លិប Real Valladolid C.F. S.A.D ច្រើនជាង៧ឆ្នាំ។ ក្រៅពីអាជីពជាគ្រូបង្វឹក គាត់ក៏ជាអ្នកអត្ថាធិប្បាយកម្មវិធីកីឡាបាល់ទាត់តាមវិទ្យុរបស់ LA LIGA ផងដែរ៕

Telegram-Troryorng
Share.