ក្លិបបាល់ទាត់វិសាខា​ ប្រកាសអំពីការវិលត្រលប់ខ្សែការពារស្លាបកូនកាត់ខ្មែរ-ហ្គាណា កីឡាករ ឡេង ណូរ៉ា នាព្រឹកថ្ងៃសុក្រ ខែមករា ឆ្នាំ២០២២បន្ទាប់ពីចាកចេញពីខេត្តព្រៃវែង។

​​​​យុវជន​វ័យ​១៧​ឆ្នាំ​​រូប​នេះ​ ចាប់ផ្ដើមអាជីពដំបូងជាមួយក្រុមវិសាខា យុវជនអាយុក្រោម១៥ឆ្នាំ លុះដល់ឆ្នាំ២០២១ ក៏បានផ្លាស់ទៅកាន់ក្លិបខេត្តព្រៃវែង ដែលទើបឡើងមកកាន់លីគកំពូលកម្ពុជាថ្មីៗ ហើយនៅឆ្នាំដដែល ឡេង ណូរ៉ា ក៏មានឱកាសជាប់ជម្រើសជាតិជាលើកដំបូងក្រោមការដឹកនាំរបស់លោក Ryu Hirose នៅក្នុងវគ្គជម្រុះ AFC Asian Cup នៅបារ៉ែន, AFC Asian Cup U23 នៅប្រទេសជប៉ុន និង AFF Suzuki Cup 2020 នៅប្រទេសសិង្ហបុរី៕

Telegram-Troryorng
Share.