ថៃ៖ នេះជាលើកដំបូងហើយដែលក្រុមហ៊ុន Netflix បានចំណាយថវិកាភាពយន្ដនៅក្នុងប្រទេសថៃ តាមរយៈមូលនិធិ Netflix សម្រាប់ឱកាសអ្នកចង់សម្រចក្ដីស្រម៉ៃ និងមានគំនិតច្នៃប្រតិដ្ឋភាពយន្ដល្អមើល ដែលអ្នកផលិតនោះមានវ័យក្រោម៣០ឆ្នាំ។ ក្រុមហ៊ុនភាពយន្ដយក្សមួយនេះបានចំណាយទឹកប្រាក់ ១០០លានដុល្លារលើគម្រោងសាងភាពយន្ដថៃដ៏ល្អមើលកម្រិតពិភពលោក ចាប់ផ្ដើមពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៦។

បើតាមការអះអាងរបស់អ្នកដឹកនាំរឿងល្បីនៅក្នុងប្រទេសថៃ លោក យុង យុទ (ยงยุทธ) ឱ្យដឹងថា Netflix Thailand នឹងក្លាយជាកន្លែងមួយដែលបង្កើតឱកាសសម្រាប់អ្នកផលិតភាពយន្ដដែលការច្នៃប្រតិដ្ឋជំនាន់ក្រោយ ទាំងអ្នកដឹកនាំរឿង និងអ្នកនិពន្ធអត្ថបទភាពយន្ដ។ អ្វី​ដែល​សំខាន់​នោះ​គឺក្រុមហ៊ុន Netflix  ​នឹង​ជួយ​ក្នុងការពង្រឹង​ឧស្សាហកម្មភាពយន្ដថៃ ​ដោយឈរលើមាត្រដា្ឋនស្ដង់ដារអន្ដរជាតិ ព្រមទាំងបង្កើតបរិយាកាសការងារផលិតភាពយន្ដឱ្យកាន់តែប្រសើរឡើង ដើម្បីសម្រេចបាននូវឧត្តមភាពប្រកបដោយការច្នៃប្រតិដ្ឋ។

យ៉ាងណាមិញ ភាពយន្ដថៃដែលបានបញ្ចេញនៅលើ Netflix កន្លងមករួមមាន រឿងភាគ The Stranded , រឿង Girl From Nowhere season 1, 2 រឿង Deep រឿង The Whole Truth រឿង Bangkok Breaking រឿង Ghost Lab រឿង The Maid រឿងភាគ Answer From Heaven និងបណ្ដុំរឿងភាគ Bangkok Love Story ជាដើម ដែលសុទ្ធសឹងជាភាពយន្ដមានភាពច្នៃប្រតិដ្ឋ និងទទួលបានការគាំទ្រខ្លាំង។

យ៉ាងណាមិញ Netflix Thailand បានប្រមូលផ្ដុំក្រុមអ្នកផលិតភាពយន្ដជំនាន់ក្រោយជាច្រើននាក់ ដើម្បីសម្រេចគម្រោងការនេះ ដែលមានការចម្រាញ់យកតែអ្នកដែលមានសមត្ថភាពខ្ពស់ក្នុងការបញ្ចេញគំនិងច្នៃប្រតិដ្ឋ ដោយផ្ដោតលើទស្សនៈមួយថា ការផលិតភាពយន្ដ មិនមែនត្រឹមតែសម្រេចតែក្ដីសុបិនដែលមានក្នុងខ្លួននោះទេ តែក៏ត្រូវពិចារណារកប្រាក់ចំណូលមកវិញដែរ។ ប្រសិនបើអ្នកជ្រើសយកអាជីពនេះ គឺត្រូវសម្រេចគោលដៅទាំងពីរនេះ៕

Telegram-Troryorng
Share.