ផលិតកម្ម​ Creative Group ING បាន​ចេញ​សេចក្ដី​ប្រកាស​ផ្សព្វផ្សាយ​ព័ត៌មាន​ថា​តារា​សម្ដែង​ល្បី​ Song Ji Hyo នឹង​ចាប់​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១០​ថ្ងៃ​ជា​បន្ទាន់​ ដោយសារ​តែ​តារា​ស្រី​រូប​នេះ​បាន​ជួប​ប៉ះពាល់​អ្នក​ជំងឺ​កូវីដ​-១៩​ ខណៈ​ពេល​ថត​ភាពយន្ត​​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា​ ឆ្នាំ​២០២១ បាន​ឱ្យ​ដឹង​ថា​ តារា​ស្រី​ Song Ji Hyo បាន​តេស្ត​ម៉ាស៊ីន​ PCR រួចរាល់​ហើយ​លទ្ធផល​គឺ​អវិជ្ជមាន​ ប៉ុន្តែ​ដោយសារ​តែ​តារា​ស្រី​រូប​នេះ​មិន​បាន​ចាក់​វ៉ាក់សាំង​ ដូច្នេះ​កញ្ញា​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ចត្តាឡីស័ក​ចំនួន​១០​ថ្ងៃ​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​​។

សមាជិក​សកម្ម​និង​អចិន្ត្រៃយ៍​នៃ​កម្មវិធី​ «Running Man» នៃ​ស្ថានីយ​ទូរ​ទស្សន៍​ SBS ដែល​ត្រូវ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៤​ខែ​២៥​ខែ​មករា​ឆ្នាំ​២០២២​នេះ​។

ផលិតកម្ម​ Creative Group ING ក៏​បាន​ពន្យល់​ពី​មូលហេតុ​ដែរ​ថា​ហេតុ​អ្វី​បាន​ជា​ Song Ji Hyo មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង ព្រោះ​តែ​កាល​ពី​វ័យ​កុមារ​ Song Ji Hyo ធ្លាប់​មាន​ប្រវត្តិ​ប្រតិកម្ម​ថ្នាំ​។ ប្រតិកម្ម​នេះ​នៅ​តែ​កើត​មាន​រហូត​ដល់​បច្ចុប្បន្ន​ ដូច​ជា​កាល​ពី​ឆ្នាំ​២០១១ នៅ​ពេល​ដែល​ Song Ji Hyo ព្យួរ​ស៊ីរ៉ូម​កម្លាំង​ដោយ​សារ​តែ​ការងារ​មមាញឹក​ខ្លាំង​ធ្វើ​ឱ្យ​កញ្ញា​ប្រតិកម្ម​ពេញ​ខ្លួន​ ពិបាក​ដក​ដង្ហើម​ រហូត​ដល់​បញ្ជូន​ចូល​បន្ទប់​សង្គ្រោះ​បន្ទាន់​។ ក្រោយ​ហេតុការណ៍​ស្លាប់​រស់​ខាង​លើ​តារា​ស្រី​រូប​នេះ​នៅ​តែ​មាន​ប្រតិកម្ម​នឹង​ថ្នាំ​អង់ទីប៊ូយូតិច​។ កញ្ញា​​បាន​ពិភាក្សា​ជាមួយ​នឹង​ក្រុម​ពេទ្យ​ទាក់ទង​ទៅ​នឹង​វ៉ាក់សាំង​កូវីដ-១៩​ ហើយ​មក​ដល់​ពេល​នេះ​កញ្ញា​នៅ​មិន​ទាន់​បាន​ចាក់​នៅ​ឡើយ​។

ផលិតកម្ម​គ្រប់គ្រង​លើ​តារា​ស្រី​រូប​នេះ​បាន​ចេញ​មក​សន្យា​ថា​នឹង​មើល​ថែទាំ​សុខភាព​និង​សុវត្ថិភាព​របស់​តារា​របស់​ខ្លួន​ហើយ​អនុវត្ត​ទៅ​តាម​គោលការណ៍​សុវត្ថិភាព​៕

ប្រភព​៖ allkpop

Telegram-Troryorng
Share.