
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះជាថ្ងៃខួបកំណើតវ័យ៣៧ឆ្នាំរបស់ខ្សែបម្រើជើងចាស់ជម្រើសជាតិអេស្ប៉ាញ Andrés Iniesta ស្របពេលដំណាលគ្នានេះដែលរូបគេបានប្រកាសប្រាប់អ្នកគាំទ្រថាខ្លួនបន្តកិច្ចសន្យារយៈពេល២ឆ្នាំថែមទៀតជាមួយក្លិបបាល់ទាត់Vissel Kobe ក្នុងលីគកំពូលប្រទេសជប៉ុន J1-League។
កីឡាករដែលឈ្នះពាន LaLiga ជាមួយក្លិបយក្ស FC Barcelona ចំនួន៩លើករូបនេះបានធ្វើដំណើរទៅកាន់កីឡដ្ឋាន Noevir Stadium Kobe កាលពីឆ្នាំ២០១៨ ដែលកាលណោះរូបគេទទួលបានប្រាក់កម្លាំងពលកម្មប្រមាណ៣០លានដុល្លារអាមេរិក។ ក្រោយបង្ហាញខ្លួនជាមួយក្លិប Vissel Kobe របស់ជប៉ុនក្នុងកិច្ចសន្យាលើកទី១មកនេះ Iniesta បានជួយក្រុមឈ្នះពាន Emperor’s Cup នៅឆ្នាំ២០១៩និងឈ្នះពាន Japanese Super Cup ឆ្នាំ២០២០ ខណៈបង្ហាញខ្លួនបាន៦៤លើកនិងទាត់បញ្ជូលទីបាន១៣គ្រាប់ក្នុងនាមជាខ្សែបម្រើកណ្ដាល។
ថ្លែងតាមការផ្សាយផ្ទាល់លើ Youtube ផ្លូវការរបស់ក្លិប Vissel Kobe កីឡាករធ្លាប់ឈ្នះពាន 2010 FIFA World ជាមួយជម្រើសជាតិអេស្ប៉ាញរូបនេះបង្ហាញអារម្មណ៍រីករាយក្រោយរស់នៅជប៉ុនបាន៣ឆ្នាំ និងកោតសរសើរនិងអរគុណដល់គ្រប់គ្នានៅក្នុងក្លិបបានផ្ដល់ឱកាសសហការគ្នា២ឆ្នាំថែមទៀត៕
ខាងក្រោមនេះជាពិធីចុះហត្ថលេខាបន្តកិច្ចសន្យា២ឆ្នាំទៀតរបស់ Andrés Iniesta ដែលពិធីនេះធ្វើឡើងនៅម៉ោង២រសៀល (ម៉ោងនៅជប៉ុន)៖
