ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ រវាងម្ចាស់ផ្ទះកាមេរ៉ូន ទល់នឹង កូម៉ូរ៉ូស នៃពានរង្វាន់ Africa Cup of Nations នៅក្នុងកីឡដ្ឋាន Olembe គេសង្កេតឃើញថាខ្សែការពារស្លាបឆ្វេង Chaker Alhadhur ដើរតួជាអ្នកចាំទីបណ្តោះអាសន្ន៩០នាទីពេញ ដោយសារតែអ្នកចាំទី២រូបផ្សេងទៀតកើតកូវីដ-១៩ មិនអាចចូលលេងបាន។

បើកឆាកលេងបាន ៧ នាទីខ្សែការពារ Abdou របស់ក្រុមជម្រើសជាតិ កូម៉ូរ៉ូស ទទួលបានកាតក្រហម ខណ:ខ្សែប្រយុទ្ធ Toko Ekambi និង Aboubakar ស៊ុតម្នាក់១គ្រាប់ឲ្យក្រុមជម្រើសជាតិ កាមេរ៉ូន នាំមុខបណ្តោះអាសន្ន ២-០ លុះដល់នាទី៨១ M’Changama ស៊ុត១គ្រាប់វាយបកតាមពីក្រោយ ២-១​​ ហើយលទ្ធផលនេះបន្តរហូតចប់ការប្រកួត។

ប៉ុន្តែយ៉ាងណាក្តីខ្សែការពារស្លាបឆ្វេង Chaker Alhadhur សង្រ្គោះបាល់បានច្រើន ទោះបីផ្លាត់ស្នៀតឲ្យគូប្រកួតទាត់ចូល២គ្រាប់ក៏ដោយ៕

​វីដេអូ​ហាយឡាយ​ទាំង​ស្រុង

វីដេអូអ្នកចាំទី Chaker Alhadhur
Telegram-Troryorng
Share.