តារាចម្រៀង ទូច ស្រីល័ក្ខ បានបង្ហោះសំណេរនៅលើ Facebook Page ដោយចោទជាសំនួរចំនួន៣ទៅកាន់អ្នកគាំទ្រ ប៉ុន្តែបែរជាមានអ្នកប្រើប្រាស់គណនីហ្វេសប៊ុកមួយរូប បានចូលមកខមមិនពាក្យមិនសូវសមរម្យរហូតធ្វើឱ្យអ្នកម៉េម៉ាយរូបនេះអត់ទ្រាំមិនបានតបវិញមួយឆ្ងាញ់មាត់។
សូមចុចត្រង់នេះ៖ ស្លុតចិត្ត! ក្រោយឈឺធ្ងន់ អ្នកនាង ស៊ិន ឧត្តមផល្លា ប្រែប្រួលដល់ថ្នាក់នេះ?

នៅរសៀលថ្ងៃទី១១ ខែ ឧសភា នេះ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះរូបថតស្អាតអង្គុយក្នុងឡានចំនួន៣សន្លឹកភ្ជាប់ជាមួយនឹងសំណេរជាសំនួរលើផេករបស់ខ្លួនដែលមានសេចក្ដីលម្អិតដូចតទៅនេះ៖
១ តើមានមនុស្សប្រុសប៉ុន្មានអ្នកដែរ ចូលចិត្តមនុស្សស្រីដែលអត់ចេះលេង TikTok ដូចជាខ្ញុំ
២ តើមានមនុស្សប្រុសប៉ុន្មានអ្នកដែរ ចូលចិត្តមនុស្សស្រីអត់ចេះដើរចូលហាងរឺទៅកន្លែងណា Live សឹងតែគ្រប់ទីកន្លែងនឹងដូចជាខ្ញុំ
៣ តើមានមនុស្សប្រុសប៉ុន្មានអ្នកដែរ ចូលចិត្តមនុស្សស្រីម្ងៃៗមិនរវីរវល់នឹងចុចទូរស័ព្ទនឹងមិនចូលចិត្តថតរឺលេងទូរស័ព្ទដូចជារូបខ្ញុំ?

នៅពេលនោះស្រាប់តែមានគណនីអ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបបានចូលទៅឆ្លើយតបចំពោះសំនួររបស់នាងថាដូច្នេះ៖ «លើកជើងអីចឹងប្រយ័ត្នចូលខ្យល់ដោយមិនដឹងខ្លួន…ខំលើក…»។ បន្ទាប់ពីគណនីនោះបានខមមិនពាក្យខាងលើនេះ ក៏មានអ្នកចូលទៅឆ្លើយឆ្លងជំនួស អ្នកនាង ទូច ស្រីល័ក្ខ ថា៖ «ឈ្លើយណាស់» , «ឆាតទៅប្រាប់កូនតាឯងសិន»។ល។

យ៉ាងណាមិញសាមីខ្លួនអ្នកនាង ទូច ស្រីល័ក្ខ មិនបាននៅស្ងៀមនោះទេព្រោះអ្នកនាងបានយកគណនីហ្វេសប៊ុកផ្ទាល់ខ្លួនមកឆ្លងឆ្លើយជាមួយនឹងបុគ្គលដែលបានប្រើប្រាស់ពាក្យមិនសមរម្យនោះនៅក្រោម Post ដែរថា៖ «មើលកូនស្រីលោកពូ ប្រយ័ត្នខ្យល់ចូលធ្វើឱ្យហើមពោះ កុំបារម្ភពីខ្ញុំពូ ព្រោះខ្យល់វាមិនអាចចូលដោយងាយទេ ព្រោះក្នុងក្នុងឡានរបស់ខ្ញុំមិនងាយមានខ្យល់ចូលមកផ្ដេសផ្ដាសដោយងាយទេ សំខាន់មានម៉ាស៊ីនត្រជាក់ស្រូបខ្យល់បានល្អ ចូលមើលថែទាំកូនរបស់លោកពូផង ប្រយ័ត្នតែដើរមិនស្រួល ខ្យល់ដើរចូលអាចធ្វើឱ្យប៉ោងពោះ»។
ក្រោយអ្នកនាងចូលទៅឆ្លើយតបចំពោះម្ចាស់គណនី ដែលបានប្រើពាក្យមិនសមរម្យខាងលើនោះ ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនចូលទៅចុច Like និងចុចរូបបេះដូង គាំទ្រពាក្យសម្ដីរបស់អ្នកនាងជាច្រើននាក់ផងដែរ។
