មជ្ឈដ្ឋាន​មហាជន​មួយ​ភាគ​ធំ​បាន​ដឹង​ដំណឹង​ដ៏​សោកសៅ​ ​រឿង​ដែល​​អតីត​តារា​ចម្រៀង​បច្ចុប្បន្ន​តារា​សម្ដែង​អ្នក​នាង​ ស៊ិន​ ឧត្តម​ផល្លា​ មាន​ជំងឺ​មហារីក​កូន​កណ្ដុរ​ដំណាក់​កាល​ចុង​ក្រោយ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​តៗ​គ្នា​លើ​បណ្ដាញ​សង្គម​​ យ៉ាង​ណា​មិញ​អាការៈ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​បាន​កែប្រែ​​រូបរាង​អ្នក​នាង​ឱ្យ​ខុស​កាល​ពី​មុន​យ៉ាង​ខ្លាំង​រហូត​អ្នក​ដែល​បាន​ឃើញ​ហើយ​ស្លុត​ចិត្ត​អាណិត​គ្រប់ៗ​គ្នា​។​

ក្រោយ​ធ្លាយ​ដំណឹង​រឿង​ជំងឺ​របស់​អ្នក​នាង​ ស៊ិន ឧត្តម​ផល្លា​ រហូត​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ព្រោះ​កន្លង​មក​តួ​អង្គ​ម្ដាយ​លោក​ ណុប បាយ៉ារិទ្ធិ​ ក្នុង​រឿង​ «​រាជិនី​ភូមិ​គ្រឹះ​» រូប​នេះ​មិន​ដែល​និយាយ​ប្រាប់​ឱ្យ​អ្នក​ណា​ម្នាក់​ឱ្យ​បាន​ដឹង​នោះ​ទេ​​ ទើប​តែ​ថ្មី​ៗ​នេះ​​អ្នក​នាង​ដាច់​ចិត្ត​ចេញ​មក​ប្រកាស​ពី​ស្ថានភាព​ជំងឺ​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ទៅ​ហើយ​ ឱ្យ​អ្នក​គាំទ្រ​ក៏​ដូច​ជា​មិត្ត​អ្នក​សិល្បៈ​ផ្សេងៗ​ទៀត​បាន​ដឹង​។

បន្ទាប់​ពី​ប្រកាស​ឱ្យ​មហាជន​ទូទៅ​បាន​ដឹង​ពី​ស្ថានភាព​ជំងឺ​របស់​ខ្លួន​ហើយ​នោះ​ អ្នក​គាំទ្រ​សែន​រន្ធត់​ចិត្ត​ព្រោះ​មើល​តាម​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហោះ​ដោយ​លោក​ ហេង ឡុង ​​រូបរាង​បច្ចុប្បន្ន​របស់​អ្នក​នាង ស៊ិន ឧត្តម​ផល្លា​ ដែល​ធ្លាប់​តែ​ស្អាត​ខ្ញង់​នោះ​ ​​ពេល​នេះ​រូបរាង​មាន​សភាព​ស្គមស្គាំង​ថែម​ទឹក​មុខ​ស្រអាប់​ស្លេកស្លាំង​យ៉ាង​ខ្លាំង​ ដែល​ផ្ទុយ​គ្នា​ស្រឡះ​ខុស​ពី​រូបរាង​ពី​មុន​ៗ​របស់​អ្នក​នាង​ទាំង​ស្រុង​។

សូមចុចអាន៖ ប្រែ​ប្រួល​ដល់​ថ្នាក់​ហ្នឹង​​! Gillian Chung កំពុង​ឡើង​ទម្ងន់​យ៉ាង​​​គំហុក​​ព្រោះ…?

សូមចុចអាន៖ Miss Charm ​​ប៊ី​ សុធារី ​​សម្ងំ​នៅ​ផ្ទះព្រោះបុរស សំខាន់ ២នាក់?

បន្ទាប់​ពី​បាន​ឃើញ​រូបរាង​និង​ស្ថានភាព​របស់​ អ្នក​នាង ស៊ិន ឧត្តម​ផល្លា​ រួច​មាន​មហាជន​ជា​ច្រើន​នាក់ ជា​ពិសេស​អ្នក​ស្រលាញ់​ ចូលចិត្ត​ និង​គាំទ្រ​ អ្នក​នាង​បាន​ព្យាយាម​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​នាង​មាន​កម្លាំង​ចិត្ត​​និង​ព្យាយាម​តស៊ូ​ជំនះ​ជា​មួយ​នឹង​ជំងឺ​នេះ​ ជាង​នោះ​ទៀត​មាន​មិត្ត​សិល្បៈ​ជិត​ស្និត​ដូច​ជា​លោក​ យ៉ែម​ សំអូនអ្នក​នាង​ សូដា នីតា​ និង​ កញ្ញា​ បាន មុន្នីល័ក្ខ ​ជា​ដើម​បាន​បរិច្ចាគ​ថវិកា​​ដើម្បី​ប្រមូល​ជា​កញ្ចប់​ថវិកា​ជួយ​អ្នក​នាង ​ស៊ិន​ ឧត្តមផល្លា​ ​ក្នុង​ការ​ដោះ​ស្រាយ​ថ្លៃ​ចំណាយ​លើ​ការ​ព្យាបាល​ខ្លះ​៕

Share.