ហុងស៊ុយ​ជា​ពាក្យ​ភាសា​ចិន​មាន​ន័យ​ថា ​​«ទឹក​និង​ខ្យល់​» ដែល​វត្ថុ​ទាំង​ពីរ​នេះ ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ចំពោះ​ជីវិត​រស់​នៅ​ទាំងអស់​លើ​ភព​ផែនដី​នេះ។ ហុងស៊ុយ​ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ការ​រស់​នៅ​របស់​មនុស្ស ​ព្រោះ​អ្នក​រស់នៅ​ទីតាំង​មាន​ហុងស៊ុយ​ល្អ​នឹង​ប្រកប​ដោយ​ផាសុកភាព​ ជាង​នោះ​ទៀត​​នឹង​ជួយ​ឱ្យ​ម្ចាស់​ផ្ទះ​ប្រកប​​អាជីវកម្ម​បាន​ជោគជ័យ ​និង​រីក​ចម្រើន​រុងរឿង​ថែម​ទៀត​។​​​ តើ​យើង​គួរ​ជ្រើសរើស​ផ្ទះ​បែប​ណា​ឱ្យ​មាន​ហុងស៊ុយ​ល្អ​នាំ​មក​នូវ​លាភ​សំណាង​ ហេង​ៗ​រក​ស៊ី​មាន​បាន​?​ លោក​អ្នក​អាច​សម្គាល់​បាន​តាម​ចំណុច​ទាំង​អម្បាល​ខាង​ក្រោម​នេះ​៖

. ទីតាំង​ល្អ​

​បើ​និយាយ​ពី​ផ្ទះ​អាជីវកម្ម​វិញ​ វា​ពិត​ជា​​ចាំ​បាច់​ណាស់​ត្រូវ​ការ​ទីតាំង​ល្អ​អាច​បើក​លក់ដូរ​ ឬ​ប្រកប​អាជីវកម្ម​ផ្សេងៗ​ មាន​ប្រាក់​ចំណូល​ និង​រីក​ចម្រើន​ទៅមុខ​។ ដូច្នេះ​មុន​​នឹង​ទិញ ​អ្នក​គួរតែ​ពិចារណា​និង​ជ្រើសរើស​ទីតាំង​ដែល​ងាយស្រួល​ មាន​កន្លែង​ចត​រថយន្ត​ ម៉ូតូ​បាន​ងាយ​ស្រួល ​និង​ទូលាយ​។ និយាយ​ពី​ភាព​ងាយស្រួល​ទាំង​នេះ​ លោក​អ្នក​ពិចារណា​ជ្រើសរើស​គម្រោង​ផ្ទះ​អាជីវកម្ម​នៅ​ បុរី​ល្អ​ថ្មី​ពេញ​ចិត្ត​ ដែល​មាន​ទំហំ​ ៤.២ម៉ែត្រ​ X១៦ម៉ែត្រ​ និង​កម្ពស់​៤​ជាន់​ ព្រម​ទាំង​មាន​សល់​ដី​ខាង​មុខ​ផ្ទះ​រហូត​ដល់​៩​ម៉ែត្រ​។ ជា​ពិសេស​បំផុត​នោះ​ផ្ទះ​អាជីវកម្ម​បែរ​មុខ​ទៅ​ទិសខាង​ត្បូង​ចំ​ផ្លូវ​ជាង​៦A ជា​ផ្លូវ​សក្ដានុពល​ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ផ្លូវ​កាត់​ធំ​ៗ​ឆ្ពោះ​ទៅ​កាន់​វិថី​ឈ្នះ​ៗ និង​ជិត​ទីក្រុង​រណប OCIC ឆ្ពោះ​ទៅ​ផ្លវូ​ជាតិ​លេខ​៥​ និង​ស្ដាត​ថ្មី​មរតក​តេជោ​​ជាដើម​។​

.បរិស្ថាន​ល្អ​

ការ​ជ្រើសរើស​ផ្ទះ​ចាំ​បាច់​ត្រូវ​មាន​បរិស្ថាន​ជុំវិញ​ល្អ​ គួរ​ឱ្យ​ចង់​រស់​នៅ​ ដើម្បី​សុខ​ភាព​និង​គុណភាព​ជីវិត​របស់​អ្នក​រស់​នៅ​។ ​ជា​ពិសេស​អ្នក​ដែល​ចង់​ទិញ​ផ្ទះ​អាច​ធ្វើ​​អាជីវកម្ម ​ដែល​ផ្ដល់​ទាំង​ទី​ជម្រក​ និង​ជា​កន្លែង​រក​ប្រាក់​ចំណូល​​កាន់​តែ​ត្រូវ​គិត​គូរ​ជា​ពិសេស​។ ផ្ទះ​ដែល​មាន​ហុងស៊ុយ​ល្អ ​គឺជា​ផ្ទះ​ដែល​មាន​ខ្យល់​ចេញ​ចូល​ មាន​ពន្លឺ​ព្រះ​អាទិត្យ​ជះ​ចូល​បាន​គ្រប់​គ្រាន់​ ព្រោះ​មេរោគ​និង​វត្ថុ​អាក្រក់​ខ្លាច​ពន្លឺ​ព្រះអាទិត្យ​ ដែល​ទាំង​នេះ​ម្ចាស់​គម្រោង ​«បុរី​ល្អ​ថ្មី​ពេញ​ចិត្ត​» ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ដើម្បី​ឱ្យ​អតិថិជន​ទាំង​អស់​ទទួល​បាន​ផ្ទះ​​ស្អាត​មាន​បរិស្ថាន​​រស់​នៅ​ល្អ​។ ​​។​ ​

.ថាមពល​វិជ្ជមាន​

ចំណុច​គួរ​កត់​សម្គាល់​​មួយ​ទៀត​​សម្រាប់​ផ្ទះ​ដែល​មាន​ហុងស៊ុយ​ល្អ​ គឺ​ជា​ផ្ទះ​ដែល​ខាង​មុខ​ផ្ទះ​ធំ​ទូលាយ​ ​អាច​ស្រូប​ទាញ​​យក​ថាមពល​វិជ្ជមាន​ចូល​មក​ខាង​ក្នុង​ផ្ទះ​ចូល​ផ្ដល់​សេចក្ដី​សុខដុម​ដល់​​អ្នក​រស់​នៅ។ ​ផ្ទះ​រស់​នៅក៏​ដោយ​​ឬ​ផ្ទះ​អាជីវកម្ម​ក៏ដោយ​ ​ចាំ​បាច់​បំផុត​ត្រូវ​តែ​មាន​ថាមពល​វិជ្ជមាន​ ព្រោះ​ថាមពល​វិជ្ជមាន​នឹង​ជួយ​ឱ្យ​មេ​គ្រួសារ​រួម​ទាំង​សមាជិក​ទាំង​អស់​ក្នុងផ្ទះ​មាន​សុខ​ភាព​ផ្លូវ​ចិត្ត​ល្អ​រឹងមាំ​ មាន​បញ្ញា​ស្មារតី​វាងវៃ​ តាម​រយៈ​ការ​គិត​នូវ​អ្វី​ល្អ​ៗថ្មី​ៗ​ ធ្វើ​ឱ្យ​អ្នក​រស់​នៅ​ក្នុង​ផ្ទះ​មាន​តែ​ភាព​រីករាយ​ ត្រជាក់ត្រជុំ​ មាន​សុភមង្គល​ និង​ សេរី​សួស្ដី​ ដែល​នោះ​ហើយ​គេ​ហៅ​ថា​ផ្ទះ​មាន​ហុងស៊ុយ​ល្អ​។​​​

.ការ​រចនា​ម៉ូដ​ផ្ទះ​

ចំណុច​នេះ​​មានសារៈ​សំខាន់​ណាស់​​ ព្រោះ​ការ​រចនា​ម៉ូដ​បាន​ស្អាត​ទំនើប​នឹង​ទាន់​សម័យ​ប្រកប​ដោយ​ប្រណីតភាព​ក៏​អាច​​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​អ្នក​មាន​លេចធ្លោ​ និង​ភាព​ទាក់ទាញ​ ​ជា​ចំណុច​មួយ​ធ្វើ​ឱ្យ​អតិថិជន​ចាប់​អារម្មណ៍​និង​ចង់​ចូល​មក​ទិញ​ឬ​ ​បើ​មិន​ទាន់​ចង់​ទិញ​ក៏​អាច​ចូល​មក​មើល​ការ​តុបតែង​​ដែរ​ ហើយ​នៅ​ពេល​ដែល​អតិថិជន​​ចូល​មក​ដល់​ទីតាំង​​ហើយ​នោះ​គឺជា​ថ្វី​មាត់​របស់​អ្នក​ហើយ​ថា​អាច​ទាញ​យក​លុយ​ចេញ​ពី​ក្នុង​កាបូប​របស់​គេ​បាន​ច្រើន​ឬ​តិច​​នោះ។​​

. ប្រការ​គួរ​ចៀសវាង៖ តាម​ក្បួន​ហុងស៊ុយ​​ផ្ទះ​ដែល​ល្អ​ គឺ​ជា​ផ្ទះ​ដែល​មិន​គួរ​នៅ​ក្បែរៗ​​មន្ទីរពេទ្យ​ ​វត្តអារាម​​ ឬ​អាឡាហណដ្ឋាន​ (កន្លែង​រម្លាយ​សព​) ​មួយ​វិញ​ទៀត​នៅ​ក្បែរៗ​ទ្វារ​ចូល​ផ្ទះ​មិន​គួរ​មាន​សសរ​ភ្លើង​ ខ្សែ​ភ្លើង ព្រោះ​នឹង​ធ្វើ​ឱ្យ​អ្នក​រស់​នៅ​មាន​សុខ​ភាព​ទន់​ខ្សោយ​ ថែម​ទាំង​​មាន​បញ្ហា​លុយកាក់​ទៀត​។

ជា​រួម​គម្រោង​ផ្ទះ​ដែល​គួរ​ឱ្យ​ជឿ​ទុកចិត្ត​គឺ​ជា​​គម្រោង​ដែល​រចនា​ម៉ូដ​មាន​គុណភាព​ត្រូវ​ស្តង់ដារ​ ព្រោះ​ក្រៅ​ពី​គិត​ដល់​​ទីតាំង​ប្រើប្រាស់​ហើយ​ ក៏​មាន​ការ​គិត​គូរ​ជា​ពិសេស​រឿង​ហុងស៊ុយ​ ​ដើម្បី​ឱ្យ​អតិថិជន​ដែល​មក​រស់​នៅ​បាន​សុខ​ស្រួល​​និង​សប្បាយ​ចិត្ត​គម្រោង «​បុរីល្អថ្មី​​ពេញចិត្ត»​ ដែល​មាន​ទីតាំង​នៅ​ភូមិ​ក្ដី​ចាស់​ សង្កាត់​បាក់ខែង​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ជាប់​ផ្លូវ​ជាតិ​៦​A ​បាន​គិត​យ៉ាង​ល្អិតល្អន់ ព្រោះ​ម្ចាស់​បុរី​យល់​ឃើញ​ថា​ការ​ទិញ​ផ្ទះ​ថ្មី​សម្រាប់​ខ្លួន​យើង​និង​មនុស្ស​ដែល​យើង​ស្រលាញ់​ ចាំ​បាច់​ត្រូវ​តែ​ជា​ផ្ទះ​ដែល​រស់​នៅ​មាន​ផាសុកភាព​ សុខ​ទាំង​កាយ​ហើយ​សប្បាយ​ទាំង​ចិត្ត​៕​​

Telegram-Troryorng
Share.