កំពង់ធំ៖ អគិ្គភ័យឆាបឆេះផ្ទះមួយខ្នងជិតផ្ទះសំណាក់អរុណរះ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

ផ្ទះដែលភ្លើងឆេះនេះ សង់ពីថ្ម លាយឈើ នៅជាន់ទី៣ ដែលមានកម្ពស់ប្រមាណជិត២០ម៉ែត្រ បានឆេះអស់ទាំង ស្រុង ខូចខាតទ្រព្យសម្បត្តិមួយចំនួន តែសំណាងល្អដែលមិនមានអ្នករងរបួសនោះទេ ។ មានម្ចាស់ផ្ទះឈ្មោះ អាន សេងហ៊ាន មានទីតាំងស្ថិតនៅភូមិទី៦ សង្កាតកំពង់ធំ ក្រុងស្ទឹងសែន កំពង់ធំ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ហើយដោយសារផ្លូវដួងហែមតូចចង្អៀតពិបាកឡានទឹកចូលបាញ់ពន្លត់ផង ទើបធ្វើបានឆេះបែបនេះ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចប្រើ រថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តកំពង់ធំអស់ចំនួន៦គ្រឿង ហើយប្រើទឹកអស់១៥ឡាន ស្មើរ៦០គីប ទើបរលត់ មិនរាលដៀលដល់ផ្ទះអ្នកជិតខាង៕

Telegram-Troryorng

Share.