ម្ចាស់ឱសថបុរាណភ្នំទ្រទ្រង់ទទួលកំហុសនិងសុំទោសជាសាធារណៈពាក់ព័ន្ធការចោទប្រកាន់ខុសពីការពិតមកលើអធិការនគរបាលខណ្ឌមានជ័យ។

បុរសម្នាក់ ដែលបានប្រើប្រាស់គណនី ហ្វេសបុក ឈ្មោះឱសថស្ថានបុរាណភ្នំទ្រទ្រង់ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ កោះហៅឲ្យចូលខ្លួនមកបំភ្លឺ ធ្វើកិច្ចសន្យាទទួលកំហុស និងបាន ថតជាវីដេអូ សុំទោសជាសាធារណ: នូវកំហុសរបស់ខ្លួន ដែលបានចោទប្រកាន់ខុសពីការពិតមកលើ លោ អធិការ នគរបាល ខណ្ឌមានជ័យ នៅរសៀល ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១ នេះ។

ពេលនេះ សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកម្ចាស់លេខទូរសព្ទ ម្នាក់ទៀត ដែលបន្លំខ្លួនជាអធិការ ខណ្ឌមានជ័យ ដើម្បីចូលខ្លួន មកបកស្រាយបំភ្លឺលើករណីបន្លំខ្លួន ជាអធិការនេះ ផងដែរ ៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ

Share.