ក្លិបបាល់ទាត់សេះបង្គង់ Juventus បានប្រកាសអំពីការនាំចូលខ្សែប្រយុទ្ធវ័យក្មេង Dušan Vlahović ពីក្លិប Fiorentina ជាមួយនឹងតម្លៃផ្ទេររហូតដល់ ៧០លានអឺរ៉ូ បូករួមប្រាក់បន្ថែមផ្សេងៗ ១០លានអឺរ៉ូ សម្រាប់ការចុះកុងត្រារយៈពេល៤ឆ្នាំ រហូតដល់ឆ្នាំ២០២៥។

ខ្សែប្រយុទ្ធជនជាតិស៊ែប៊ី វ័យ២២ឆ្នាំ រូបនេះចូលរួមជាមួយក្លិប Fiorentina ដំបូងកាលឆ្នាំ២០១៨ ក្រោយចាកចេញពីក្លិប FK Partizan ដែលស្ថិតនៅស្រុកកំណើតរបស់ខ្លួន គិតត្រឹមពេលនេះ Vlahović បង្ហាញខ្លួនបាន ៩៨ប្រកួត និងរកបានគ្រាប់ស៊ុត ៤៤គ្រាប់។

ចាប់តាំងពីដើមឆ្នាំ ២០២១ រហូតដល់ដើមឆ្នាំ ២០២២ ក្លិបកាំភ្លើងធំ Arsenal តែងតែដាក់សំណើរជារឿយៗ ដើម្បីនាំយកខ្សែប្រយុទ្ធ Dusan Vlahovic ទៅកាន់ទឹកដីអង់គ្លេស ប៉ុន្តែចុងក្រោយត្រូវបាន Juventus កាត់មុខចុះហត្ថលេខាបានសម្រេច៕

Telegram-Troryorng

Share.