ជា​ សុវណ្ណនរាហ៍​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹកបង្ហាញ​ទឹក​មុខ​​ញញឹម​ស្រស់​​ជាមួយ​នឹង​​នគរបាល​ចរាចរណ៍​​​​អម​នឹង​សំណេរ​​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​​​នៅ​លើ​បណ្ដាញ​សង្គម​ ដែល​បង្ក​ឱ្យ​​អ្នក​គាំទ្រ​​និង​​អ្នក​លេង​បណ្ដាញ​សង្គម​មាន​ការ​ចាប់​អារម្មណ៍​​ហើយ​​តាម​ដាន​ចង់​ដឹង​រឿងរ៉ាវ​របស់​លោក​។

រឿង​រ៉ាវ​ដែល​ធ្វើ​ឱ្យ​មហាជន​ផ្ដោត​ការ​ចាប់​អារម្មណ៍​​ចំពោះ​តារា​សម្ដែង​រូប​សង្ហា​ ជា​ សុវណ្ណនរាហ៍​ ក៏​ដោយ​សារ​តែ​លោក​​បាន​សរសេរ​សារភាព​និង​ទទួល​ស្គាល់​កំហុស​ឆ្គង​របស់​ខ្លួន​នៅ​ពេល​បើកបរ​ ទើប​ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់​ឡាន​ ហើយ​ទទួល​ការ​ផាក​ពិន័យ​ និង​ត្រូវ​​យក​វិក័យ​បត្រ​ទៅ​បង់​នៅ​កន្លែង​។

យ៉ាង​ណា​មិញ​ខុស​ពី​អ្នក​ដែល​ត្រូវ​ប៉ូលិស​ផាក​​ពិន័យ​ផ្សេងទៀត​ តារា​សម្ដែង​រូប​នេះ​បែរ​ជា​ញញឹម​យ៉ាង​ស្រស់​ ហើយ​រីករាយ​ទៅ​វិញ​ ដោយ​លោក​បាន​លាត​ត្រដាង​ថា​ការ​ដែល​លោក​រីករាយ​នោះ​ព្រោះ​តែ​ប៉ូលិស​ចរាចរណ៍​ស្គាល់​លោក​ហើយ​ថែម​ទាំង​សុំ​ថត​រូប​ Selfie រួម​គ្នា​។

យោង​តាម​ការ​បញ្ជាក់​ពី​លោក​ ជា​ សុវណ្ណនារាហ៍​ ប្រាប់​ទៅ​ហ្វេន​ៗ​របស់​លោក​នៅ​ក្នុង​ Comment ខាង​ក្រោម​ទោះ​ជា​​សមត្ថកិច្ច​ស្គាល់​លោក​​ ហើយ​ថែម​ទាំង​បាន​សុំ​ថត​រូប​ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​ក្ដី​ ប៉ុន្តែ​​កំហុស​លើ​ការ​បើកបរ​របស់​លោក​នៅ​តែ​​ទទួល​បាន​ការ​ផាក​ពិន័យ​និង​​ត្រូវ​ទៅ​បង់ប្រាក់​តាម​ច្បាប់​កំណត់​មិនមាន​ការ​យោគយល់​អ្វី​​ឡើយ។​​ជាចុង​ក្រោយ​ លោក​ ជា សុវណ្ណ​នរាហ៍​ ​​ក៏​មិន​ភ្លេច​ឆ្លៀត​អំពាវនាវ​​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ និង​បាត់​បង់​ជីវិត​ដែល​កើត​មាន​ជា​រៀងរាល់​ថ្ងៃ​៕​

Telegram-Troryorng
Share.