ខ្សែប្រយុទ្ធវ័យក្មេងជនជាតិអង់គ្លេស Mason Greenwood របស់ក្រុមបិសាចក្រហម Man United ត្រូវបានប៉ូលីសនៅទីក្រុង Manchester ធ្វើការឃាត់ខ្លួនដើម្បីយកទៅសួរចម្លើយ ជុំវិញករណីដែលកីឡាករវ័យ ២០ឆ្នាំរូបនេះ បានប្រើប្រាស់អំពើហឹង្សាទៅលើមិត្តស្រីរបស់ខ្លួន(Harriet Robson)។

បច្ចុប្បន្នក្លិប Man United បានចេញសេចក្ដីថ្លែងការណ៍​ ជុំវិញបញ្ហាដូចខាងលើថា៖«Mason Greenwood ​មិនអាច​វិលត្រលប់​មក​ហ្វឹកហាត់ ឬ​លេង​ការ​ប្រកួតផ្លូវការវិញបានឡើយ ពោលគឺត្រូវរង់ចាំរហូត​ដល់​មាន​ការ​ជូន​ដំណឹង​បន្ថែម​ទៀត។»

ដំណើរដើមហេតុនៃរឿងនេះកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅពេលដែលម្ចាស់គណនី Instagram ឈ្មោះថា Hasrobson មិត្តស្រីរបស់ខ្សែរប្រយុទ្ធ Mason Greenwood បានបង្ហោះរូបភាព និងវីដេអូ៖ អំពីស្នាមជាំលើដងខ្លួន ព្រមទាំងមានឈាមហូរតាមមាត់ទៀតផង ដោយបញ្ជាក់ច្បាស់ៗថាជាស្នាដៃរបស់ Greenwood ទាំងអស់៕

Telegram-Troryorng
Share.