ក្រុងញូវយ៉ក​-​ប៉ូលិស​បា​ន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​ព្យាយាម​បើ.ក​ឡាន​បុ.ក​អគារ​ Apartment របស់​តារា​ចម្រៀង​ល្បី​ Taylor Swift ដើម្បី​មាន​ផ្លូវ​​អាច​បាន​ចូល​ទៅ​ក្នុង​អគារ​នោះ​។

បុរស​វ័យ​៣១​ឆ្នាំ​ម្នាក់​ឈ្មោះ​ Morgan Mank ត្រូវ​​ប៉ូលិស​ចាប់​ខ្លួន​នៅ​វេលា​ម៉ោង​៣​ទាបភ្លឺ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រោយ​បើកឡាន​បុ.ក​អគារ​របស់​ Taylor Swift នៅ​លើ​ផ្លូវ​ Franklin។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​របស់​ប៉ូលិស​

ប៉ូលិស​បាន​ឱ្យ​ដឹង​ថា​ Mank បាន​​បើក​ឡាន​បុក​អគារ​មួយ​ដើម្បី​ព្យាយាម​រក​ផ្លូវ​ចូល​ក្នុង​អគារ​តែមិន​បាន​សម្រេច​។ អ្នក​នាំ​ពាក្យ​មិន​អាច​បញ្ជាក់​បាន​នោះ​ទេ​ចំពោះ​របាយការណ៍​ដែល​លើក​ឡើង​ថា​ Mank បាន​ប្រាប់​ទៅ​ប៉ូលិស​ថា​លោក​នឹង​មិន​ចេញ​ពីទីនោះ​ទេ​ ប្រសិន​បើ​មិន​បាន​ជួប​មុខ​ Taylor Swift។

ក្រោយ​មក​​ប៉ូលិស​បាន​នាំ​ Mank ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​ជា​លទ្ធផល​លោក​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង​ និង​បើក​បរ​ក្នុង​ខណៈ​ដែល​មិន​អាច​គ្របគ្រង​សតិ​បាន​។ មក​ទល់​ពេល​នេះ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​ Mank មាន​មេធាវី​ដើម្បី​ឆ្លើយ​តប​សំនួរ​នានា​របស់​អ្នក​សារព័ត៌មាន​ឬ​អត់​ ប៉ុន្តែ​លេខ​របស់​លោក​​នៅ​ Virginia មិន​អាច​ទំនាក់ទំនង​បាន​ទេ​។

នេះ​មិនមែន​ជា​លើក​ទីមួយ​ឡើយ​ដែល​តារា​ចម្រៀង​ល្បី​ត្រូវ​រងគ្រោះ​និង​ដោះស្រាយ​ចំពោះ​ករណី​បែបនេះ​ ព្រោះ​កន្លងៗ​មក​ម្ចាស់​ពាន​រង្វាន់​ Grammy រូប​នេះ​តែងតែ​ត្រូវ​គេ​តាមដាន​ និង​ឃ្លាំមើល​ជាប់​ជា​ប្រចាំ​ទាំង​ផ្ទះ​របស់​ខ្លួន​នៅ​ Tribeca ក៏​ដូច​ជា​នៅ​ California និង​ Rhode Island។

ដោយ​សារ​តែ​មាន​ករណី​បែប​នេះ​កើត​ឡើង​ជា​ញឹក​ញាប់​ Taylor បាន​សរសេរ​នៅ​ក្នុង​ទស្សនាវដ្ដី​ Elle ថា​ខ្លួន​ពាក់​អាវ​ក្រោះ​ការពារ​ គេ​បាញ់​និង​ចាក់​ឱ្យ​រងរបួស​។

រំលឹក​ហេតុការណ៍​រន្ធត់​ជា​ច្រើន​កន្លង​មក​ចំពោះ​តារា​ចម្រៀង​ Taylor Swift កាល​ពី​ឆ្នាំ​២០១៩ ​ប៉ូលិស​ចាប់​បាន​បុរស​ម្នាក់​នៅ​ក្បែរ​ផ្ទះ​តារា​ចម្រៀង​នេះ​ ដោយ​បុរស​រូប​នោះ​មាន​ឧបករណ៍​និង​សោរ​សម្រាប់​ប្រព្រឹត្តិ​បទ​ល្មើស​គាស់​ផ្ទះ​ ហើយ​នៅ​ពេល​ចាប់​ខ្លួន​បាន​បុរស​រូប​នោះ​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា​រូប​គេ​ចង់​ជួប​ Taylor Swift។ នៅ​ឆ្នាំ​២០២១​ មាន​បុរស​ម្នាក់​បាន​អះអាងថា​តារា​ចម្រៀង​ល្បីរូប​នេះ​មាន​ទំនាក់ទំនង​ជាមួយ​​នឹង​ខ្លួន​ ប៉ុន្តែ​ក្រោយ​មក​រូប​គេ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ព្យាយាម​ទម្លុះ​ចូល​ក្នុង​អគារ​ Apartment របស់​ Taylor Swift នៅ​ Manhanttan៕

Telegram-Troryorng
Share.