ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកបត់មិនប្រុងប្រយ័ត្ន ជ្រុលកៀរកិនពីក្រោយ ម៉ូតូ ហុងដាឌ្រីម បណ្តាលឲ្យស្ត្រីម្នាក់រងរបួសជើងដំណំ កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចភ្លើងស្តុប ផ្លូវ៣០ម៉ែត្រ កែងផ្លូវ៥០ម៉ែត្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ ឡាយ ស៊ីណា អាយុ៣៦ឆ្នាំ មុខរបរ ទិញលក់អេតចាយ ស្នាក់នៅ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ រងរបួសជើងស្តាំដំណំ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរី ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1G-7066 ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ពីកើតទៅលិច ដល់ចំណុចភ្លើងស្តុប បត់ស្តាំតាមផ្លូវ៣០ម៉ែត្រ ឆ្ពោះទៅជើង ស្រាប់តែរថយន្ត បង្ក កុងតឺន័រ ម៉ាកSCANIA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3F-8236 បើកស្របទិស បត់ស្តាំដូចគ្នា យកចង្កូតមិនផុត បែជាកៀរកិនម៉ូតូជនរងគ្រោះពីក្រោយ បណ្តាលឲ្យខ្ទេចមួយ កំណាត់ ជនរងគ្រោះរងរបួសជើង ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ ក្រោយកើតហេតុ និយាយសម្របសម្រួលគ្នាមិនត្រូវ ទើប ប្រគល់ឲ្យសមត្ថកិច្ចវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយទៀត ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.