ខណៈពិធីការិនី មាន ពេជ្ររីតា ហៅ យូប៊ិ ត្រូវបានចោទប្រកាន់លើករណីលួចទូរស័ព្ទនិងប្រើហិង្សាលើឧកញ៉ាហេង សៀ និងស្ថិតក្នុងការឃុំឃាំងនោះ ស្រាប់តែអ្នកសិល្បៈល្បីៗ មានទាំងតារាចម្រៀង Original និង តារាហ្វេសប៊ុក តារាសម្ដែង បានចេញយុទ្ធនាការលើបណ្ដាញសង្គម Facebook សុំឱ្យមានការដោះលែងនិងស្វែងរកយុត្តិធម៌ជូនពិធីការិនីខាងលើ។
យុទ្ធនាការតវ៉ាសុំឱ្យមានការដោះលែងកញ្ញា យូប៊ិ ដែលមានសរសេរជាពាក្យភាសាអង់គ្លេសព្រមជាមួយនឹង Hashtag ថា « #StopViolentagainstwomen #Justicforwomen #JusticforYubi #ReleaseYubi » ឬ «#បញ្ឈប់ហិង្សាលើស្ត្រី #យុត្តិធម៌សម្រាប់ស្ត្រី #យុត្តិធម៌សម្រាប់យូប៊ិ #ដោះលែងយូប៊ិ» កំពុងតែល្បីល្បាញនិងការចែកចាយបន្តគ្នាយ៉ាងច្រើនសន្ធឹកសន្ធាប់លើបណ្ដាញសង្គម ដោយសារតែមានតារាល្បី និង មានឥទ្ធិពលក្នុងស្រទាប់យុវវ័យជាច្រើនបានរួមនៅក្នុងយុទ្ធនាការមួយនេះ។
សារព័ត៌មានត្រយងសូមដកស្រង់យកខ្លឹមសារដែលតារាល្បីៗមានដូចជាតារាចម្រៀង វណ្ណដា តារាចម្រៀង អូន តារាចម្រៀង សាយ តារាសម្ដែង តារា ឧសភា តារាហ្វេសប៊ុក ពេជ្រ សូលី លោក Oliavia Kong (Fashion Designer) តារាសម្ដែង Jimmi Castle និង តារាចម្រៀង កែវ ចាន់ដាលីន ជាដើម។
១. តារាចម្រៀង វណ្ណដា
«គេស្ទាបខ្ញុំ» «ខ្ញុំខ្ពើមខ្លួនឯង» guys, this is painful. (អ្នកទាំងអស់គ្នា រឿងនេះពិតជាឈឺផ្សាណាស់) «មានលុយ មានអំណាច អាចអង្គុយលើច្បាប់» «ទេ!!!» ត្រូវបញ្ឈប់វប្បធម៌នេះភ្លាម
#stopviolenceagainstwomen
#JusticeForWomen
#JusticeForYubi
#FreeYubi

២. តារាចម្រៀង អូន
គេគ្រប់គ្នាកំពុងប្រយុទ្ធប្រឆាំង នឹងបញ្ឈប់អំពើហិង្សា រឺការបៀតបៀនស្រ្តីភេទ ខ្ញុំមិនដឹងថាងាររបស់លោកវាបានមកដោយសារលុយរឺយ៉ាងមិចទេ រឺក៏មានពេកមិនដឹង ក្រសួងសិទ្ធនារី ក្រសួងពាក់ព័ន្ធគួរមានវិធានការ សូមជួយត្រួតពិនិត្យ នឹងពិនិត្យមើលឡើងវិញ នៅការចោទប្រកាន់ខុសទំនង នឹងបំពានលើច្បាស់មួយនេះ នឹងគួរតែកំទេចមនុស្សប្រភេទនេះចេញពីសង្គមអោយអស់ ខ្ញុំប្រើពាក្យកំទេច មិនអាចប្រើពាក្យកំចាត់ទេ ព្រោះថាខ្ញុំស្អប់ខ្ពើម នឹងសង្គមស្អប់ខ្ពើមដូចគ្នា។
#StopHarassment
#stopviolenceagainstwomen
#JusticeForWomen
#JusticeForYubi
#ReleaseYubi

៣. តារាចម្រៀង សាយ
មានតែសំឡេងមហាជនទេ ដែលអាចស្រោចស្រង់យុត្តិធម៌បាន
#StopViolenceAgainstWomen
#JusticeForWomen

៤. តារាហ្វេសប៊ុក ពេជ្រ សូលី
Post លើកទីមួយ ៖ « ខ្ញុំខ្ពើមខ្លួនឯងណាស់ម៉ាក់ គេប៉ះខ្ញុំ » សម្រែកដែលពោរពេញដោយការឈឺចាប់នេះធ្វើអោយខ្ញុំស្រក់ទឹកភ្នែក ខ្ញុំនឹកឃើញដល់ក្មេងស្រីរងគ្រោះជាច្រើននៅមណ្ឌល នឹកឃើញដល់ការឈឺចាប់គ្រប់យ៉ាងដែលពួកគេបានទទួល Yubi ស៊ូៗណា សូមអោយ Yubi ទទួលបានយុត្តិធម៌ ប្រជាជនខ្មែរទាំងអស់រង់ចាំការបង្ហាញកាពិត និងយុត្តិធម៌ក្នុងការអនុវត្តច្បាប់។
Post លើកទីពីរ៖ « គេចង់រំលោភខ្ញុំ គេស្ទាបខ្ញុំ ខ្ញុំខ្ពើមខ្លួនឯងណាស់ » I can’t sleep her voice still in my head and it hurt my heart so bad «ខ្ញុំគេងមិនលក់ទេ សំឡេងរបស់នាងនៅតែលាន់ឮក្នុងខួរក្បាលខ្ញុំ វាធ្វើឱ្យខ្ញុំឈឺចាប់នៅក្នុងបេះដូងជាខ្លាំង»
#StopSexualHarassment
#StopViolenceAgainstWomen
#JusticeForWomen
#JusticeForYubi
#ReleaseYubi

៥. លោក អូលីវ៉ា គង់ (Fashion Designer និង គ្រូបង្ហាត់ដើរម៉ូដ)
ខ្ញុំបានស្ដាប់សំឡេងគាត់ស្រែកយំហើយ ខ្ញុំពិតជាតក់ស្លុតណាស់ ខ្ញុំសូមបួងសួងដល់ព្រះជួយដល់នាងដែលជាស្ត្រីរងគ្រោះផងចុះ។
#StopSexualHarassment
#StopViolenceAgainstWomen
#JusticeForWomen
#JusticeForYubi
#ReleaseYubi

៦. តារាហ្វេសប៊ុក Peypey Dy
«គេស្ទាបខ្ញុំ» «ខ្ញុំខ្ពើមខ្លួនឯង» ជាពាក្យដែលស្រែកចេញពីមាត់មនុស្សស្រីម្នាក់ ដែលកំពុងយំ ព្រោះបានជួបរឿងឈឺចាប់ដែលមិនគួរនឹងកើតឡើង តើអាចរួមគ្នារកយុត្តិធម៌បានទេ? តើអាចចូលរួមចែករំលែកពីរឿងនេះបានទេ? ខ្ញុំជឿថាច្បាប់នឹងមិនដោះលែងមនុស្សអាក្រក់ទេ ហើយខ្ញុំរឹតតែជឿថាអ្នកទាំងអស់គ្នាច្បាស់ជាអាចចែករំលែកពីរឿងនេះ ដើម្បីអោយសំឡេងនៃការដង្ហោយរកយុត្តិធម៌មួយនេះ កាន់តែលឺខ្លាំងជាងនេះ។
សូមមេត្តាកុំអូសរំលង Please don’t ignore សេចក្តីឈឺចាប់របស់ស្រ្តីដែលត្រូវបានគេរំលោភបំពាន។ ស្វែងរកយុត្តិធម៌អោយនាង។
#stopviolenceagainstwomen
#JusticeForWomen
#JusticeForYubi
#ReleaseYubi

៧. តារាចម្រៀង កែវ ចាន់ដាលីន
វប្បធម៌មួយនេះត្រូវតែបញ្ឈប់
#stopviolenceagainstwomen
#JusticeForWomen
#JusticeForYubi
#ReleaseYubi

៨. តារាសម្ដែង តារា ឧសភា ហៅ Summer
ខ្ញុំបានរួមការងារជាមួយគាត់មួយរយៈហើយ គាត់ជាមនុស្សល្អ គោរពការងារ និងប្រឹងប្រែងចំពោះការងារ ហើយខ្ញុំរឹតតែមិនជឿថាគាត់លួចទូរស័ព្ទនោះទេ… សូមអោយយុត្តិធម៌នឹងមានសំរាប់គាត់ផងចុះ
#stopviolenceagainstwomen
#JusticeForWomen
#JusticeForYubi
#ReleaseYubi

៩. តារាសម្ដែង Jimmy Castle
My heart breaking «ខ្ញុំខ្ពើមខ្លួនឯងណាស់ម៉ាក់ គេប៉ះខ្ញុំ» This is a painful word*we always here to support you «នេះជាពាក្យមួយដ៏សែនឈឺចាប់ ពួកយើងនៅទីនេះដើម្បីគាំទ្រអ្នក» yubee
#stopviolenceagainstwomen
#JusticeForWomen
#JusticeForYubi
#ReleaseYubi

ពេលនេះមជ្ឈដ្ឋានមហាជនកំពុងតែផ្ដោតការយកចិត្តទុកដាក់និងតាមដានយ៉ាងខ្លាំងចំពោះករណីចោទប្រកាន់ដែលឧកញ៉ា ហេង សៀ បានចោទប្ដឹងទៅលើពិធីការិនី យូប៊ិ ជាពិសេសមហាជនចង់បានបំផុតនោះ គឺការលាតត្រដាងការពិត ដែលនឹងផ្ដល់យុត្តិធម៌ជូនដល់ក្មេងស្រីដែលជាជនរងគ្រោះក្នុងរឿងនេះផងដែរ៕
