ភ្នំពេញ៖ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្ត Ford Ranger ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BK-3902 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿលឿន តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី លុះមកដល់ខាងមុខ ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ក៏បានបុកម៉ូតូពីរគ្រឿង បណ្ដាលឱ្យដួលពេញផ្លូវ នឹងមានមនុស្សប្រុសស្រី 3 នាក់រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។ ចំណែករថយន្តបង្ករមិនទាន់បានឈប់ទេក៏បានរេចង្កូតជ្រុលទៅបុករបងដែករបស់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងបាក់អស់ 4 ផ្ទាំងដើមឈើមួយដើមនិងបង្គោលភ្លើងមួយដើមទៀតទើបរថយន្តទៅមុខលែងរួច។ បន្ទាប់ពីបើករថយន្តបង្កអោយមានអ្នករបួសនិងខូចខាតទ្រព្យសម្បត្តិសាធារណៈរួចហើយបុរសអ្នកបើកបរព្យាយាមបើកទ្វាររថយន្តរត់គេចតែត្រូវកម្លាំងសន្តិសុខការពារព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងឃាត់ខ្លួនបានប្រគល់ឱ្យសមត្ថកិច្ច។

ករណីនេះកើតឡើងយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី 31 ខែមករា ឆ្នាំ 2022 ក្នុងសង្កាត់ កាកាបទី 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងនិងបាននាំយករថយន្តនិងម៉ូតូរងគ្រោះយកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។

Share.