រដ្ឋាភិបាលចិនប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ចំនួន៥លានដូសទៀតដល់កម្ពុជា ខណៈដែលរដ្ឋាភិបាលសម្រេចបញ្ជាទិញចំនួន៣លានដូសបន្ថែមដែលធ្វើឲ្យចំនួនវ៉ាក់សាំង សរុបដែលនឹងមកដល់កម្ពុជានៅដើមឆ្នាំនេះមានចំនួន៨លានដូស។

នេះបើតាមការបញ្ជាក់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី ៣១ខែមករាឆ្នាំ២០២២ នេះក្នុងឱកាសដែលសម្តេចអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀតនៅក្នុងរាជធានីភ្នំពេញ។

នៅក្នុងពិធីនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តរំលឹកឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន បង្ការខ្លួនពីការឆ្លងនៃជំងឺកូវីដ-១៩ជាពិសេសប្រភេទមេរោគបំប្លែងថ្មីអូមីក្រុងដោយត្រូវអនុវត្តឲ្យ បានខ្ជាប់ខ្ជួននូវវិធានការ៣កុំ និង៣ការពារ៕

បើតាមសម្តេចតេជោ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩គឺត្រូវផ្តើមចេញពីម្នាក់ៗដោយត្រូវទៅទទួលវ៉ាក់សាំងឲ្យបាន គ្រប់ដូសទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Share.