សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ជេញបញ្ជីរាយនាមកីឡាករសម្រាប់ការធ្វើតេស្តដំណាក់កាលទី១ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ត្រៀមការប្រកួតពានរង្វាន់ AFF U23 Championship 2022 ដែលប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៤ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ២០២២។

សម្រាប់លទ្ធផលនៃការចាប់ឆ្នោតកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១៖
ពូល A៖ កម្ពុជា, ទីម័រខាងកើត, ហ្វីលីពីន, ប្រ៊ុយណេ
ពូល B៖ ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ឡាវ
ពូល C៖ ថៃ, វៀតណាម, សិង្ហបុរី។

តារាងការវិភាគប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា៖
– កម្ពុជា vs ប្រ៊ុយណេ | ថ្ងៃទី ១៤ កុម្ភៈ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
– ហ្វីលីពីន vs កម្ពុជា | ថ្ងៃទី ១៧ កុម្ភៈ ២០២២​ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
– កម្ពុជា vs ទីម័រ ខាងកើត | ថ្ងៃទី ២០ កុម្ភៈ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

Telegram-Troryorng
Share.