ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ ដល់ក្រុមគ្រួសារលោក ដាវិស បេន យ៉ូសែប ជាជនជាតិអាមេរិកកាំង ចំនួន៤នាក់ បន្ទាប់ពីក្រុមគ្រួសារនេះបានចូលរួមការពារព្រៃឈើកម្ពុជានៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោក ដាវិស បេន យ៉ូសសែប ជាជនជាតិអាមេរិក និងភរិយាជាជនជាតិអូស្ត្រាលី បានចូលរួមការពារ និងអភិរក្សព្រៃឈើសត្វព្រៃជាមួយ រាជរដ្ឋាភិបាលកម្ពុជា រយៈពេលជាង ២០ឆ្នាំហើយក្នុងតំបន់អភិរក្សសត្វ និង ព្រៃឈើនៅភ្នំត្នោត-ភ្នំពកនៅខេត្តព្រះវិហារ៕

Share.