ក្លិបបាល់ទាត់ PSG ក្រោមការដឹកនាំរបស់លោក Mauricio Pochettino បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ Coupe de France ក្រោមថ្វីជើង OGC Nice ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៦ បន្ទាប់ពីស្មើ ០-០ នៅក្នុងម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅកីឡដ្ឋាន Allianz Riviera។

ពានរង្វាន់ Coupe de France បង្កើតឡើងដំបូងនៅឆ្នាំ ១៩១៧ បច្ចុប្បន្នមានអាយុកាល ១០៥ឆ្នាំ ខណ:ក្លិប PSG ឈ្នះពានរង្វាន់នេះច្រើនជាងគេរហូត ១៤លើក រីឯ Marseille ឈ្នះបាន ១០លើក និង ៣ក្រុមផ្សេងទៀតដូចជា Saint-Étienne, Lille, Monaco ឈ្នះបាន ៦លើកដូចគ្នា។

ក្រៅពីពានរង្វាន់ Coupe de France ក្លិប PSG នៅសល់ភារ:កិច្ចជាច្រើនទៀតត្រូវបំពេញដូចជា៖ Ligue 1, Trophée des Champions និង UEFA Champion League វគ្គ១៦ក្រុមចុងក្រោយជាមួយ Real Madrid៕

Telegram-Troryorng

Share.