យោងតាមការចុះផ្សាយរបស់គេហទំព័រ SPORT BILD បានឲ្យដឹងថាខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappé បានយល់ព្រមចូលរួមជាមួយ Real Madrid ដោយគ្មានតម្លៃខ្លួន (Free Transfer) នៅទីផ្សារដោះដូរកីឡាកររដូវក្តៅ នាខែមិថុនា ឆ្នាំ២០២២ ខាងមុន។

សម្រាប់ថ្លៃនឿយហត់ដែល Real Madrid នឹងផ្តល់ជូនខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះគឺប្រមាណ ៥០លានអឺរ៉ូ ក្នុងមួយឆ្នាំ៖
– ៥០ លានអឺរ៉ូក្នុងមួយឆ្នាំ
– ៤.២ លានអឺរ៉ូក្នុងមួយខែ
– ៩៦១,៥០០ អឺរ៉ូក្នុងមួយសប្តាហ៍
– ១៣៧,៣៦០ អឺរ៉ូក្នុងមួយថ្ងៃ
– ៥,៧២៣ អឺរ៉ូក្នុងមួយម៉ោង
– ៩៥.៤០ អឺរ៉ូក្នុងមួយនាទី
– ១.៥៨ អឺរ៉ូក្នុងមួយវិនាទី៕

ក្លិប PSG បានចំណាយប្រាក់ ១៦៦លានផោន ដើម្បីទិញយកខ្សែប្រយុទ្ធ Kylian Mbappe ពីក្លិប Monaco កាលពីឆ្នាំ ២០១៨ ដោយរកបាន ៨៨គ្រាប់ ពីការបង្ហាញខ្លួន ១០០ប្រកួត ខណ:កុងត្រារបស់កីឡាករជម្រើសជាតិបារាំងរូបនេះ នឹងផុតនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៕​

Telegram-Troryorng
Share.