កីឡាករ​ Baihakki Khaizan បាន​សម្រេច​ចិត្ត​ព្យួរ​ស្បែក​ជើង​ក្នុង​ថ្ងៃ​​ខួប​វ័យ​៣៨ឆ្នាំ ខណៈ​រូប​គេ​ធ្លាប់​ជួយ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី របស់​ខ្លួន​ឈ្នះ​ជើង​ឯក​ពានរង្វាន់​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup ដល់​ទៅ​សម័យកាល។

មុន​ចូល​និវត្តន៍​ពី​កីឡាករ​បាល់ទាត់ Baihakki Khaizan ចេញ​ទៅ​ប្រកប​អាជីព​នៅ​តាម​បណ្តា​ក្លិប​ក្នុង​តំបន់​អាស៊ាន ជា​ច្រើន​ក្រៅ​ពី​ចូលរួម​ក្នុង​ក្រុម​មួយ​ចំនួន​​នៅ​ប្រទេស​កំណើត។ ខ្សែ​បម្រើ​កណ្ដាល​កម្ពស់​១.៩០ម៉ែត្រ​រូប​នេះ ដុះ​ចេញ​ពី​យុវជន​ថ្នាល​​ជាតិ​សិង្ហបុរី ចន្លោះ​ឆ្នាំ​២០០០-២០០២ ហើយ​នៅ​ឆ្នាំ​២០០៣ បាន​ចុះ​កុងត្រា​អាជីព​ជាមួយ​ក្រុម Geylang United មុន​ចេញ​ទៅ​ចូលរួម​ក្រុម Young Lions ចន្លោះ​ឆ្នាំ​២០០៤-២០០៧។ នៅ​ឆ្នាំ​២០០៨-២០០៩ រូប​គេ​បាន​ត្រឡប់​ទៅ Geylang United វិញ។

ចូល​ដល់​ឆ្នាំ​២០០៩-២០១០ កីឡាករ​​ឈ្នះ​ពានរង្វាន់ S.League Young Player of the Year ឆ្នាំ​២០០៣ រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី​ដោយ​ចូលរួម​ក្រុម​ Persija Jakarta នៅ​ឆ្នាំ​២០០៩-២០១០ និង​រដូវកាល​បន្ទាប់​​ចូលរួម​ក្រុម Persib Bandung និង​ចុងក្រោយ​ចេញ​ទៅ​ក្រុម​Medan Chiefs។

ចេញ​ពី​ឥណ្ឌូណេស៊ី កីឡាករ​​មាន​តម្លៃ​ខ្លួន​៣០ម៉ឺន​ដុល្លារ​អាមេរិក នៅ​ក្លិប Medan Chiefs បាន​ធ្វើដំណើរ​ត្រឡប់​ទៅ​សិង្ហបុរី​វិញ​ដោយ​ចូលរួម​ក្រុម Lion XII នៅ​ឆ្នាំ​​២០១២-២០១៣។ ​នៅ​ឆ្នាំ​២០១៤ បាន​ចេញ​ទៅ​ចូលរួម​ក្លិប​អ្នកមាន​ម៉ាឡេស៊ី Johor Darul Ta’zim។ ចូល​ដល់​ឆ្នាំ​២០១៧ ត្រឡប់​ចូលរួម​ក្រុម Warriors នៅ​ស្រុក​កំណើត មុន​ចូល​ជា​កូតារ​កីឡាករ​​នៅ​ក្រុម Muangthong Unite និង​Udon Thani របស់​ប្រទេស​ថៃ។ ២០១៩ ចូលរួម​ក្រុម Trat ហើយ​ឆ្នាំ​២០២០ បន្ត​ចូល​ក្រុម PT Prachuap និង​២០២០-២០២១ ត្រឡប់​ទៅ​បញ្ចប់​​អាជីព​​សិង្ហបុរី ជាមួយ​ក្រុម Tampines Rovers។

ចំណែក​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី វិញBaihakki Khaizan បង្ហាញ​ខ្លួន​ពី​ឆ្នាំ​២០០៣ ដល់​២០២៣ ព្រម​ទាំង​ឈ្នះ​ពានរង្វាន់​ AFF Suzuki Cup ឆ្នាំ​២០០៤, ២០០៧ និង​២០១២។ ជាមួយ​គ្នា​នោះ​ដែរ​​​រូប​គេ​ក៏​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ឆ្នាំ​២០០៧ ផង​ដែរ៕

Telegram-Troryorng
Share.