ស្របពេលដែលនៅខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់នោះ រដ្ឋបាលខេត្តមួយនេះ បានត្រៀមរួចជាស្រេចនូវទីកន្លែងសម្រាប់សំរាកព្យាបាលអ្នកដែលវិជ្ជមានកូវីដ-១៩ ក្នុងករណីបើមានការរីករាលជំងឺកូវីដ-១៩ក្នុងខេត្តដែលស្ថិតនៅជាប់ ព្រំប្រទល់ជាមួយប្រទេសថៃមួយនេះ។

ទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩នេះ ត្រូវបានរៀបចំឡើងនៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ។

នៅខេត្តបាត់ដំបង បច្ចុប្បន្នមានអ្នកជំងឺកូវីដ១៩កំពុងសំរាកព្យាបាលចំនួន២៨នាក់។ក្នុងចំណោមនោះមានទាំងករណីឆ្លងក្នុងសហគមន៍និងពលករដែលទើបត្រឡប់មកពីប្រទេសថៃ៕

Share.