ខេត្តព្រះសីហនុ៖ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន១៤នាក់អ្នកពាក់ព័ន្ធករណី​ សម្លាប់ប្រុស/ស្រី ជនជាតិចិន យកទៅកប់ចោល២ទីតាំងផ្សេងគ្នា នៅក្រុងព្រះសីហនុ ។

លោកឧត្តមសេនីយ៏ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយបានទទួលពត៌មានថា មានករណី ប្រ ទះឃើញ សាកសពដែលគេកប់ក្នុងដីកាលពីថ្ងៃទី២១ ដែលមានសភាពហើយស្អុយ ចំនួន ០២ទីតាំងផ្សេងពីគ្នានៅក្រុងព្រះសី ហនុ បានចេញសេចក្តីសំរេច បង្កើតគណៈករណី ដើម្បីស្រាវជ្រាវរហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យនិងអ្នកពាក់ព័ន្ធ១៤នាក់ ។

ក្រោយសមត្ថកិច្ចសាកសួរ ក្នុងចំណោមជនសង្ស័យទាំង១៤នាក់នោះ មានមានចំនួន ០៦នាក់ជាប់ពាក់ពន្ធ័ករណីឃាតកម្ម និង៥នាក់ទៀតជាប់ពាក់ពន្ធ័​ ករណីចាប់ឃុំឃាំងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងការនាំចូលសន្និធិអាវុធដោយខុសច្បាប់​ ហើយ០៣នាក់ទៀត គឺមិនជាប់ពាក់ព័ន្ធនិងករណីនេះឡើយទើបធ្វើការអប់រំឲ្យត្រ ឡប់ទៅវិញ ។

ជនសង្ស័យទាំង ០៦នាក់ ដែលកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួន ក្នុងករណីឃាតកម្ម ក៏ជាក្រុមតែមួយជាមួយនិងជនសង្ស័យទាំង ០៥នាក់នេះដែរ។ ជាក់ស្តែង នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ៥០ នាទីកម្លាំ ងសមត្ថកិច្ចយើង ក៏ធ្វើការរំដោះបានជនរងគ្រោះ ០៣នាក់ ដែលត្រូវបានក្រុមជនសង្ស័យ ចាប់បង្ខាំងទុកនៅក្នុងបន្ទប់មួយ នៃក្រុមហ៊ុន ស៊ីងហឺឆឹង របស់ជនសង្ស័យ។

ចំពោះវត្ថតាងដកហុតបានមាន កាំភ្លើងវែង ០១ដើម ម៉ាក AK ពណ៌ខ្មៅ មានលេខសម្គាល់ 1967 បង់កាំភ្លើង AKចំនួន០២ គ្រាប់កាំភ្លើង AK ៣៧គ្រាប់ កាំភ្លើងខ្លី០២ដើមម៉ាក ZORAKI 925-AUTO ពណ៌ប៉ារ៉ា មានលេខសម្គាល់ៈ 2100858 បង់កាំភ្លើងចំនួន០២ម៉ាក NP22 មានលេខសម្គាល់ A098482 បង់កាំភ្លើង១ ឧបក រណ៍បាញ់សម្លាប់ជនរងគ្រោះ ។ គ្រាប់កាំភ្លើងខ្លីប្រភេទ 9mmចំនួន ៨៥គ្រាប់ ខ្នោះដៃ០៤គូរ ពិលឆក់០៣គ្រឿង
ដំបងដែក ០២ដើម រថយន្ត ០៣គ្រឿង ។

ឆ្លងតាមការស្រាវជ្រាវនិងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ជុំវិញករណីនេះ ឃើញថាៈ ករណីនេះកើតឡើងនៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង ០០នាទី នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅក្រុមទី១៣ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ នេះបើយោងតាមសាក្សីនៅជុំវិញកន្លែងកើតហេតុ និងចម្លើយសារភាពរបស់ជនសង្ស័យ រហូតដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ឃើងប្រទះឃើញសាកសពរបស់ជនរងគ្រោះដែល កប់ចោល ពោលគឺរយៈពេល ១០ថ្ងៃក្រោយពេលកើតហេតុ ។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យយកទៅ ផ្តន្ទាទោសតាមផ្លូវច្បាប់ រួចរាល់ហើយ ។ ចំពោះអ្នករត់គេចខ្លួន០២នាក់ទៀត កម្លាំងជំនាញ នៃស្នងការដ្ឋាននគរ បាលខេត្តព្រះសីហនុ បានបន្តស្វែងរកចាប់ខ្លួនយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

Telegram-Troryorng
Share.