រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី១២ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបើកដំណើរការភូមិ ឃុំនៅតាមបណ្តា ស្រុកមួយចំនួនឡើងវិញហើយ បើទោះជាអាជ្ញាធរបន្តរកឃើញអ្នកឆ្លងថ្មីបន្ថែមទៀតចំនួន៥ករណីក្តី។

ភូមិឃុំដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនោះរួមមានៈ

-ឃុំស្តៅ ឃុំរកាអារ និងឃុំកងតាណឹង ស្រុកកងមាស

-ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ

-ឃុំមានជ័យ ស្រុកស្រីសន្ធរ

-ភូមិសន្ទៃ និងភូមិច្រស់ ស្ថិតនៅក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ

-ភូមិសន្ទៃ និងភូមិច្រស់ ស្ថិតនៅក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ

-ភូមិតាំងក្រាំង ស្ថិតនៅក្នុងឃុំជាលា ស្រុកបាធាយ

រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសថា បានរកឃើញមនុស្សចំនួន៥នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ១៩នៅក្នុងខេត្តនេះ ក្នុងនោះមាន៤នាក់នៅស្រុកកងមាស និងម្នាក់ទៀត នៅស្រុកកំពង់ចាម៕

Share.