ភ្នំពេញ៖ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា ដំបូងឡើយគេឃើញរថយន្តឡង់គ្រីស័រពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AL-2717 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ 112 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កែងជាមួយនឹងផ្លូវលេខ 221 ក៏បានបុកជាមួយរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2BQ-7908 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលអោយរងកាខូចខាតរថយន្តទាំងសងខាង។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះពុំមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2022 ក្នុងសង្កាត់ផ្សារដេប៉ូ 3 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខណ្ឌទួលគោកបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែង រួចនាំយករថយន្តទាំងពីរយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។

Share.