សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញប្លង់កន្លែងអង្គុយនៃសំបុត្រចូលការចូលរួមទស្សនាការប្រកួតពានរង្វាន់ AFF U23 Championship 2022 ទាំង ៤ប្រភេទ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សំបុត្រមានចំនួន ៤ប្រភេទដែលមានតម្លៃដូចខាងក្រោម៖
– ប្រភេទ ១ តម្លៃ ៣០,០០០រ មានចំនួន ៦៧៨៩ កៅអី
– ប្រភេទ ២ តម្លៃ ២០,០០០រ មានចំនួន ៣០២៩ កៅអី
– ប្រភេទ ៣ តម្លៃ ១៤,០០០រ មានចំនួន ៩៧៧៣ កៅអី
– ប្រភេទ ៤ តម្លៃ ៨,០០០រ មានចំនួន ៦៨៤៨ កៅអី។

សម្រាប់ចំនួនទស្សនិកជនដែល FFC អនុញ្ញាតឲ្យចូលរួមចំនួន ៥០% នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ សរុប ២៦,៤៣៩កៅអី

កាលបរិច្ឆេទការប្រកួតពានរង្វាន់ AFF U23 Championship 2022៖
កម្ពុជា vs ប្រ៊ុយណេ (ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ៧:០០យប់ ពហុកីឡដ្ឋានជាតិមរតកតេជោ)
– ហ្វីលីពីន vs កម្ពុជា (ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ៧:០០យប់ ពហុកីឡដ្ឋានជាតិមរតកតេជោ)
កម្ពុជា vs ទីម័រខាងកើត (ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ៧:០០យប់ ពហុកីឡដ្ឋានជាតិមរតកតេជោ)។

*ទីតាំងលក់សំបុត្រ និងវិធានការក្នុងការចូលទស្សនា FFC នឹងជម្រាបជូននាពេលក្រោយ

Telegram-Troryorng
Share.