ភ្នំពេញ៖ បុរសម្នាក់បើករឺម៉កដឹកកូនឈើល្បឿនលឿនជាន់ហ្រ្វាំងមិនជាប់ជ្រុលទៅបុកជាមួយនឹងរថយន្តបើកឆ្លងផ្លូវបណ្ដាលឱ្យរងការខូចខាតបែកកញ្ចក់ខាងឆ្វេងចំហៀងក្រោយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥នឹង៤០នាទី ល្ងាចថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវវ៉េងស្រេងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ រថយន្តម៉ាក PAJERO ពណ៌ស្កពាក់ស្លាកលេខភ្នំពេញ 2N-5198 បើកបរដោយជនជាតិចិនរួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀតធ្វើដំណើរចេញពីផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងគណៈបើកឆ្លងផ្លូវជិតផុតទៅហើយក៏មាន ម៉ូតូសណ្ដោងរ៉ឺម៉កដឹកកូនឈើពេញមួយគ្រឿងបើបងដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវបេងស្រេងទិសដៅពីកើតទៅលិចជាន់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តផ្នែកខាងក្រោយបណ្ដាលឲ្យបែកកញ្ចក់ចំហៀងក្រោយខាងឆ្វេង តែមានអ្នករងរបួសនោះទេ បង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុជួយសម្រួលចរាចរណ៍ទុកពេលឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាក្រោយមកដោយភាគីខាងម៉ូតូសណ្ដោងរម៉កបានព្រមចេញថ្លៃជួសជុលទៅឲ្យភាគីខាងរថយន្តចំនួន៧០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អត្ថបទ៖ តាតុងពោធិ៍សែនជ័យ

Share.