ភ្នំពេញ៖ ស្ត្រីម្នាក់បានសម្រេចចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងនៅបង្កាន់ដៃជណ្ដើរក្នុងផ្ទះល្វែងវេរលុយអ៊ីម៉ានី យីហោ សុខចាន់ណា នៅចំណុចផ្ទះលេខ៦៥បេ ផ្លូវបេតុងក្នុងផ្សារត្រពាំងឈូក ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២និង១៥នាទី រសៀលថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២២។

សពស្ត្រីរងគ្រោះមានឈ្មោះ សុខ ចាន់ណា អាយុ៥០ឆ្នាំ មុខរបរលក់គ្រឿងក្រអូប ស្នាក់នៅផ្ទះកើតហេតុខាងលើ។

យោងតាមប្រភពព័ត៍មានពីក្រុមគ្រួសារសាច់ញាតិរបស់ស្ត្រីរងគ្រោះខាងលើបានបង្ហើបប្រាប់រឿងរាវដែលមុនឈានដល់ស្រ្តីខាងលើធ្វើអត្តឃាតចងកសម្លាប់ខ្លួន រូបគាត់មានវិបត្តិក្នុងគ្រួសារដោយខឹងនិងកូនស្រីវ័យក្រមុំម្នាក់របស់គាត់តែងតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ស្ត្រីជាម្តាយ និងដើរលេងមិនចូលផ្ទះសម្បែងជាច្រើនលើកច្រើនសារមកហើយ។

ទឹកចិត្តជាម្ដាយ ឈឺចិត្តនឹងកូនមិនស្ដាប់នោះ រហូតដល់ថ្ងៃកើតហេតុខាងលើនេះ ស្ត្រីរងគ្រោះខាងលើបានឆាតប្រាប់បុរសជាប្តី ដែលជាមន្ត្រីប៉ូលិសពាក់ផ្កាយ២ថា «បងអើយអូននិងសម្លាប់ខ្លួនហើយព្រោះខឹងនិងកូនយើងប្រដៅលែងស្តាប់»

ក្រោយពីបានស្ដាប់សាររបស់ភរិយារួចមក បុរសជាប្តីបានឆាតនិងតេទូរស័ព្ទមកកាន់ប្រពន្ធរបស់គាត់វិញគ្មានការឆ្លើយតប ទើបលោកបានតេទៅប្រាប់ប្អូនថ្លៃរបស់គាត់ ដែលត្រូវជាប្អូនស្រីស្ត្រីរងគ្រោះខាងលើឲ្យមកមើលបងស្រីនៅឯផ្ទះកើតហេតុខាងលើ ក៏បានឃើញទ្វារផ្ទះបិតតែមិនបានចាក់សោរនោះទេ ទើបប្អូនស្រីរបស់គាត់បើកទ្វារផ្ទះចូលទៅក៏ប្រទះឃើញបងស្រីរបស់គាត់បានចងកធ្វើអត្តឃាតសម្លាប់ខ្លួនក៏ប្រញាប់ហៅអ្នកជិតខាងជួយមើល នឹងរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន។

ក្រោយមកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លាបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការហ៊ុំព័ទ្ធខ្សែជុំវិញបរិវេណកើតហេតុខាងលើ និងបានរាយការណ៍បន្តទៅកាន់ការិយាល័យជំនាញកោសល្យវិច័យ និងបច្ចកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យសពនៅទីតាំងកើតហេតុ។

ក្រោយពេលធ្វើការពិនិត្យសពរួចរាល់សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពស្ត្រីខាងលើនេះពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែនពុំពាក់ព័ន្ធនិងករណីឃាតកម្មអ្វីនោះឡើយ។ រួចសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Share.