បាត់ដំបង៖ អាជ្ញាធរខេត្តភូមិភាគខាងលិច បានស្នើដល់ប្រតិភូជប៉ុន ( JCA ) ឲ្យជួយកៀរគរវិនិយោគិនជប៉ុន ដើម្បីអភិវឌ្ឍន៍ខេត្តបាត់ដំបងប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេស។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងក្នុងជំនួបពិភាក្សារវាងអាជ្ញាធរ រដ្ឋបាលខេត្តបាត់ដំបង នឹងប្រតិភូជប៉ុន សមាគមជប៉ុន-កម្ពុជា (JCA) នៅព្រឹកថ្ងៃទី ០២ ខែកុម្ភ: ឆ្នាំ ២០២២នេះថា រដ្ឋបាលខេត្តមានគ ម្រោងរៀបចំបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងទឹកដីខេត្តរបស់ខ្លួន ដែលគម្រោងអភិវឌ្ឍន៍ខាងលើនេះរដ្ឋបា លខេត្ត ចង់ឲ្យមានក្រុមហ៊ុនរបស់ជប៉ុនមកបណ្ដាក់ទុនវិនិយោគនៅលើទឹកដីចំណាស់មួយនេះ ដើម្បីសម្រេចបំណ ងបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេស សំដៅលើកកម្ពស់សេដ្ឋកិច្ចសង្គម ក៏ដូចជាជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ដល់ (JCA) ផងដែរពីសក្ដានុពលដ៏សម្បូរបែបរបស់ខេត្ត ដូចជាវិស័យដំណាំ កសិ-ឧស្សាហកម្ម រួមទាំងផលិតផលកសិកម្មច្រើនប្រភេទទៀតដែលនៅមិនទាន់មានរោងចក្រដើម្បីធ្វើការកែច្នៃនៅ ឡើយ ដូចនេះរដ្ឋបាលខេត្តចាំបាច់បំផុតពីភាគីជប៉ុន ធ្វើយ៉ាងណាជួយកៀរគរអ្នកវិនិយោគជប៉ុនឲ្យមកបណ្ដាក់ទុនបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រកែច្នៃកសិផលបន្ថែមទៀតដើម្បីជំរុញការនាំចេញ និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋស្របតាមយុត្តិសាស្ត្ររបស់រាជរដ្ឋាភិបាល។

លោក តាមឺរ៉ាក់ សឺតុមឺ នាយកសមាគមជប៉ុន-កម្ពុជា (JCA) បានបញ្ជាក់ថា ក្រៅពីការរឹតចំណងសម្ព័ន្ធមេត្រីភាពរវាងប្រជាជនជប៉ុន និងប្រជាជនក្នុងមូលដ្ឋានខេត្តបាត់ដំបង គណ:ប្រតិភូក៏មានគោលបំណងសិក្សាស្វែងយល់ដើ ម្បីស្វែងរកឱកាសកៀរគររកដៃគូវិនិយោគិនរបស់ជប៉ុន ឲ្យមកបោះទុនរកស៊ីនៅក្នុងខេត្តបាត់ដំបងបន្ថែមទៀត៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.