ហ្វេនអ្នកគាំទ្របានស្គាល់យ៉ាងច្បាស់ពីក្រុមក្មេងៗថៃ Deksorkrao ដែលគេ​តែងឃើញ Cover MV បទល្បីៗរបស់ក្រុមចម្រៀង BLACKPINK។ តែថ្មីៗនេះ ក្រុមក្មេងថៃមួយក្រុមនេះ ងាកមកចាប់អារម្មណ៍ធ្វើ Mv Cover បទចម្រៀងរបស់ផលិតកម្ម Galaxy ជាក់ស្ដែងដូចជាបទ «Lambo Toy» របស់កញ្ញា តន់ ច័ន្ទសីម៉ា។

នេះក៏សបញ្ជាក់ឱ្យឃើញថា បទចម្រៀងរបស់កញ្ញា តន់ ច័ន្ទសីម៉ា មិនមែនមានភាព​ល្បីល្បាញ​មិនមែន​មាន​តែក្នុង​ប្រទេសកម្ពុជា ពោលគឺល្បីដល់ក្រៅប្រទេសដែរ ជាពិសេសថៃ តែម្ដង។ នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ គេបានឃើញក្រុមក្មេងថៃ Deksorkrao បញ្ចេញ Mv Cover បទ«Are You Ok?» វិញម្ដង រហូតធ្វើឱ្យហ្វេនអ្នកគាំទ្រ ជាពិសេសហ្វេនខ្មែរ ពោលសរសើរពីការចាប់ប្លង់នៅក្នុងMv។

បើគិតមកទល់ពេលនេះ Mv Cover បទ«Are You Ok?» ដោយក្រុមក្មេងថៃ Deksorkrao មានអ្នកចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង TikTok យ៉ាងភ្លូកទឹកភ្លូកដី។ ហើយនៅលើបណ្ដាញសង្គមយូធូប ក៏មានអ្នកចូលទស្សនាយ៉ាងច្រើននាក់ផងដែរ៕

ទស្សនាវីដេអូនេះ៖

Telegram-Troryorng
Share.