យ៉ាងហោចណាស់មានមនុស្ស៤នាក់បានរងរបួសក្នុងនោះមាន៤នាក់បានរងរបួសធ្ងន់ក្នុង ហេតុការណ៍គ្រោះអគ្គិភ័យមួយនៅវេលាម៉ោង២និងរំលងអធ្រាត្រឈានចូលថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ហេតុការណ៍នេះបានកើត ឡើងនៅចំណុច ផ្លូវ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ  ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ: តាំង  សុភា   ភេទ  ប្រុស  អាយុ ៤៦ឆ្នាំមានមុខរបរជាអ្នកលក់។

ចំពោះមូលហេតុនៃគ្រោះអគ្គិភ័យនេះគឺបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ។ផ្ទះដែលរងអគ្គិភ័យឆាបឆេះនេះគឺជាប្រភេទសំណង់ ផ្ទះថ្មក្រោម ឈើលើទំហំ ១២x១៥ ម៉ែត្រ។

អគ្គិភ័យនោះបានបណ្តាលឲ្យផ្ទះឈើផ្នែកខាងលើឆេះអស់ទាំងស្រុង ប៉ុន្តែមិនបានបង្កឲ្យមាន អ្នកបាត់បង់ជីវិតនោះឡើយ គ្រាន់តែបណ្តាលឲ្យមានអ្នករងរបួសធ្ងន់២នាក់និងរបួសស្រាល ចំនួន២នាក់ប៉ុណ្ណោះ។

សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកជាង១០គ្រឿងដើម្បីអាចឈានទៅគ្រប់គ្រងនិងពន្លត់ភ្លើង ទាំងស្រុងបាននៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃដដែល៕

អត្ថបទ៖សុភ័ស្ត

Share.