ខេត្តតាកែវ ៖ រោងចក្រផលិតប្រេងម៉ាសុីន កែច្នៃចេញពីសំបកកង់ឡានចាស់ៗ មួយកន្លែង យ៉ាងសន្ធោ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅខាងត្បូងផ្សារត្រាំខ្នា ក្នុងភូមិត្រពាំង​ឈូក ឃុំសូរភី ស្រុកបាទី​ ខេត្តតាកែវ​ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មកពីបញ្ហាបច្ចេកទេស ឈានដល់ឆាបឆេះទីតាំងផលិតប្រេងម៉ាសុីន កែច្នៃចេញពីសំបកកង់ឡានចាស់ៗ  ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញទៅជួយអន្តរាគមន៍ ។

ករណីគ្រោះអគ្គិភ័យខាងលើ មិនបណ្តាលឲ្យអ្នកណារងរបួស សម្ភារៈខូចខាតអស់ជាច្រើន ៕

Share.