កំពង់ឆ្នាំង ៖ ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន១០ខ្នង ទទួលរងអគ្គិភ័យឆាបឆេះ ក្នុងនោះមានផ្ទះចំនួន៦ខ្នង ក្លាយជាចំណីអគ្គិអស់ទាំងស្រុង ផ្តើមចេញពីផ្ទុះកំប៉ុងហ្គាស ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតចំណុចភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ 

តាមសមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីផ្ទុះកំប៉ុងហ្គាសពេលចម្អិនអារហារ ភ្លើងឆេះរាលដល់ផ្ទះចំនួន១០ខ្នង រងខូចខាត ក្នុងនោះមានផ្ទះចំនួន៦ខ្នង ទទួលរងភ្លើងឆេះអស់ទាំងស្រុង ។ ក្រៅពីខូចខាតផ្ទះសម្បែង សម្ភារៈប្រើប្រាស់មួយចំនួន ត្រូវបានភ្លើងឆេះអស់ ។

ក្នុងប្រតិបត្តិការជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ មួយគ្រឿង របស់អធិការស្រុកចេញទៅជួយអន្តរាគមន៍ ដោយបូបទឹកទន្លេផ្ទាល់តែម្តងបាញ់ទឹកពន្លត់ភ្លើង ៕

Share.