ក្លិបបាល់ទាត់សេះបង្គង់ Juventus ទទួលបាន៣ពិន្ទុដ៏មានសារ:សំខាន់ បន្ទាប់ពីយកឈ្នះ Verona ក្នុងលទ្ធផល​ ២-០ នៅយប់ថ្ងៃទី០៦​ ខែកុម្ភ: ឆ្នាំ២០២២ ក្នុងទឹកដី Allianz ក្រោមក្រសែភ្នែកទស្សនិជន ជិត២ម៉ឺននាក់។

អ្វីកាន់តែពិសេសនោះគឺកីឡាករចំណូលថ្មីទាំង២រូប Dusan Vlahovic និង Denis Zakaria ស៊ុតបញ្ចូលទីម្នាក់១គ្រាប់ ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ ធ្វើឲ្យកក្រើតស្តាតនៅទីក្រុង Turin ប្រទេសអុីតាលី។

បច្ចុប្បន្ន Juventus ក្រោមការដឹកនាំរបស់លោក Massimiliano Allegri រំកិលមកកាន់ Top4 ពីការប្រកួត២៤លើក ឈ្នះ១៣ ស្មើ៦ និងចាញ់៥​ មាន៤៥ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Inter Milan ចំនួន៩ពិន្ទុ៕

Telegram-Troryorng
Share.