ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចកាចសោរកម៉ូតូជាងភ្លើងបានសម្រេចកំពុងបណ្ដើរចេញម្ចាស់ឃើញទាន់ស្រែកឆោឡោផ្អើលដេញចាប់បានទាំង២នាក់ប្រគល់អោយសមត្ថកិច្ច។

កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២  ស្ថិតត្រង់ចំណុចសំណង់ផ្ទះល្វែង ខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ភូមិ ទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះឈ្មោះ ភិន រ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ទីលំនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០២នាក់ដែលឃាត់ខ្លួនបាន

  • ទី០១ឈ្មោះ រុន សុវណ្ណឌី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និពន្ធនាយករងសាព័ត៌មាន សម្លេងប្រជាជន ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិកន្ទោក សង្កាត់កន្ទោល ខណ្ឌកំបូល រាជធានីភ្នំពេញ
  • ទី០២ឈ្មោះ ចំរើន សុផល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចំពោះវត្ថុតាង ធ្វើការដកហូតបានរួមមាន៖

  • ១. ម៉ូតូម៉ាកហុងដា BEAT ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1IJ-7340 ចំនួន០១គ្រឿងជារបស់ជនរងគ្រោះ
  • ២-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខព្រៃវែង 1V-5427 ចំនួន០១គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាព
  • ៣-តួណឺវីសដងលឿងចំនួន០១,
  • ៤-ទូរស័ព្ទដៃម៉ាកណូគាចុចពិល ចំនួន០២គ្រឿង
  • ៥-ប័ណ្ណសម្គាល់ខ្លួនសារព័ត៌មាន សម្លេងប្រជាជន របស់ឈ្មោះ រុន សុវណ្ណឌីចំនួន០២សន្លឹក,
  • ៦-ប័ណ្ណសម្គាល់យានយន្តថតចម្លងរបស់ឈ្មោះ ហែម សុផាត ចំនួន០១សន្លឹក,
  • ៧-នាមប័ណ្ណសារព័ត៌មាន សម្លេងប្រជាជន របស់ឈ្មោះ រុន សុវណ្ណឌី ចំនួន០៤សន្លឹក,
  • ៨-កាតចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិចំនួន០១ ,
  • ៩-កូនសោរម៉ូតូចំនួន០១,
  • ១០-កូនសោររថយន្តចំនួន០១ ។ 

ជនរងគ្រោះបានឲ្យដឹងថា វេលាម៉ោង០៧និង០០នាទីថ្ងៃទី០៧ ខែកុម្ភៈ ២០២២ ខ្លួនបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា BEAT ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1IJ-7340 ចេញពីផ្ទះ ស្ថិតនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មកធ្វើការនៅការដ្ឋានសំណង់ផ្ទះល្វែងខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលមកដល់កន្លែងធ្វើការបានទុកម៉ូតូនៅក្នុងផ្ទះល្វែងកំពុងសាងសង់ជាន់ខាងក្រោម ដោយបានចាក់សោរករត្រឹមត្រូវ តែពុំបានបិទសន្ទះទេ រួចក៏ឡើងទៅធ្វើការនៅជាន់០១ រហូតដល់វេលាម៉ោង០៩និង៤០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានចុះពីជាន់ទី០១មកកន្លែងទុកម៉ូតូ ក៏បានឃើញជនសង្ស័យ កំពុងបណ្ដើរម៉ូតូខាងលើរបស់ខ្លួនចេញ ឃើញដូច្នេះជនរងគ្រោះក៏បានស្រែកឆោឡោថា ចោរៗ។

ជនសង្ស័យក៏បានផ្តួលម៉ូតូរបស់ជនរងគ្រោះ ស្ទុះរត់ឡើងជិះម៉ូតូ របស់បក្ខពួកម្នាក់ទៀត ដែលឈប់ចាំនៅចំងាយពីកន្លែងកើតហេតុប្រវែង១០ម៉ែត្រ បម្រុងបើកគេចខ្លួន ត្រូវបានបងប្អូនកម្មករនាំគ្នាដេញព័តចាប់បានទាំង២នាក់ប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ក្រាំងពង្រនាំខ្លួនទៅសាកសួរ។

បច្ចប្បន្នជនសង្ស័យទាំង២នាក់រួមវត្ថុតាបញ្ជូនឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោកសាងសំណុំរឿងចាតការតាមនិតិវិធីច្បាប់៕

Share.