រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១២ខែឧសភាឆ្នាំ២០២១នេះបានប្រកាសថា មានមនុស្សចំនួន១៤នាក់បន្ថែមទៀត បានឆ្លងជំងឺកូវីដ១៩នៅតាមស្រុកមួយចំនួនរបស់ខេត្តនេះ។

ក្នុងចំណោមនោះមានទារិកាវ័យ២ខែម្នាក់ផងដែរដែលបានឆ្លងពីឪពុកម្តាយរបស់នាង នៅក្នុងឃុំ អណ្តូងពោធិ៍ ស្រុករមាសហែក។

អ្នកដែលទើបរកឃើញឆ្លងកូវីដ១៩ថ្មីទាំង១៤នាក់នេះ មាននៅស្រុកស្វាយជ្រំ, ស្រុករំដួល, ស្រុករមាសហែក និងក្រុងបាវិត។

បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ទាំង១៤នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំនួន៨នាក់, មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន៥នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩បាវិត ចំនួន១នាក់៕

Share.