យោងតាមការចុះផ្សាយរបស់គេហទំព័រ Africa News បានឲ្យដឹងថាប្រធានាធិបតីរបស់ប្រទេសសេណេហ្គាល់ លោក Macky Shall បានប្រកាសកំណត់យកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២២ ដែលក្រុមជម្រើសជាតិសេណេហ្គាល់ឈ្នះពាន Africa Cup of Nations លើកដំបូងក្នុងប្រវត្តិសាស្រ្ត គឺជាថ្ងៃបុណ្យជាតិ​។

បច្ចុប្បន្នប្រជាជនរាប់ម៉ឺននាក់នៅក្នុងទីក្រុងដាកា កំពុងរង់ចាំការវិលត្រលប់មកកាន់មាតុភូមិវិញរបស់ក្រុមជម្រើសជាតិ សេណេហ្គាល់ ជាមួយជ័យជម្នះដ៏ធំធេងមិនអាចកាត់ថ្លៃបាន។

ក្រុមជម្រើសជាតិ សេណេហ្គាល់ ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations បន្ទាប់ពីយកឈ្នះ អេហ្ស៊ីប ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២ ក្រោយបញ្ចប់លទ្ធផល ០-០ នៅក្នុងម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង៕

Telegram-Troryorng
Share.