ភ្នំពេញ៖ នារីម្នាក់លោតទម្លាក់ពីលើអាគារខុនដូជាន់ទី៨ នៃអាគារCONDO CITY BRAND បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹករ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ភូមិចំរើនផល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពនារីខាងលើនេះមានឈ្មោះ អៀម រដ្ឋា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅចំណុចខុនដូខាងលើ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគេបានឮសម្លេងគុបដំថ្មលើដំបូលស័ង្កសីរបស់ប្រជាពលរដ្ឋដែលនៅក្បែរអាគារខុនដូខាងលើនេះចំនួន២ទៅ៣ដង មួយសន្ទុះក្រោយមកស្រាប់តែនារីរងគ្រោះខាងលើនេះបានលោតទម្លាក់ខ្លួនពីជាន់ទី៨មកខាងក្រោមបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់បឹងទំពុនទី១ សហការណ៍ជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលមានការចូលរួមពីកម្លាំងជំនាញការិយាល័យកោសល្យវិច័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការហ៊ុំព័ទ្ធ ទីតាំងកើតហេតុខាងលើដើម្បីធ្វើការស្រាវជ្រាវនិងពិនិត្យសពនារីរងគ្រោះខាងលើនេះ។

ក្រោយពេលពិនិត្យសពនារីរងគ្រោះរួចរាល់ហើយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថាសពនារីខាងលើនេះពិតជាបានលោតសម្លាប់ខ្លួនធ្វើអត្តឃាតស្លាប់ពិតប្រាកដមែនពុំពាក់ព័ន្ធនិងករណីឃាតកម្មអ្វីនោះទេ។

សពនារីខាងលើនេះត្រូវបានសមត្ថកិច្ចដឹកយកមកតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Share.